ពិព័រណ៍ការងារឆ្នាំ២០២២ មានយុវជនសិស្ស/និស្សិត ជាង៣0,000នាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យស្វែងរកការងារ
សេដ្ឋកិច្ច November 1, 2022 Naren

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ជាង ៣ម៉ឺននាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យ ស្វែងរកការងារយ៉ាងច្រើនកុះករដែលលើសពីការរំពឹងទុក។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង ៦ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និង សហគ្រាសទាំងនោះ។

ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ហើយនៅឆ្នាំនេះ វាបានប្រមូលផ្តុំក្រុមហ៊ុនធំៗ ១៥០ នឹងផ្តល់ឱកាសការងារជាង ២ ម៉ឺនកន្លែង។ វិស័យឈានមុខគេដែលចូលរួមក្នុងពិព័រណ៍ការងារនេះរួមមាន ធនាគារ មីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាដើម។

ទោះបីជាមហាព្រឹត្តិការណ៍ការងារនេះ ត្រូវបានបញ្ចប់ទៅ យ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានចូលរួមក៏នៅ តែអាចទទួលបានសេការងារ របស់ NEA បានជាធម្មតា។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram ) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕