ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅឈូងសមុទ្រថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ គួរកត់សម្គាល់ថា បញ្ហារសើបខាងលើនេះបានកើតមានឡើងតាំងពីឡុងខែមីនាម្ល៉េះ ខណៈដើមហេតុនៃបញ្ហាគឺប្រទេសថៃនិងប្រទេសកម្ពុជាមានតំបន់ត្រួតស៊ីក្នុងផ្ទៃដីប្រមាណជា ២៦,០០០ ម៉ែត្រការ៉េនៅតំបន់ឈូកសមុទ្រ Gulf នៃប្រទេសថៃ។
ប្រភពខាងលើបានបន្តថា នៅក្នុងតំបន់ដែលត្រួតស៊ីគ្នានេះអាចផ្តល់ទិន្នផលប្រេងរហូតដល់ ៥០០លានបារ៉ែល និងឧស្ម័នជាច្រើនទៀតផងដែរ។ បើតាមលោក Don Pramudwinai ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ថា នៅក្នុងពេលនេះក្រុមអ្នកជំនាញថៃកំពុងសិក្សាអំពីបញ្ហានេះហើយ ខណៈជំនួបលក្ខណៈបច្ចេករវាងថៃនិងកម្ពុជានិងត្រូវរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកចំណុចរួមមួយ ពោលគឺដំណោះស្រាយដែលភាគីថៃនិងកម្ពុជាសុទ្ធតែអាចទទួលបានដោយក្តីរីករាយ។ យ៉ាងណាក្តី លោក Don Pramudwinai មិនទាន់បញ្ជាក់ពីកាលបរិច្ឆេតនៃការរៀបចំជំនួបបច្ចេកទេសនោះនៅឡើយទេ ដោយរង់ចាំក្រុមអ្នកជំនាញធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand


