កម្ពុជា រកចំណូលបានជាង៨៥០លានដុល្លារអាមេរិក ពីការនាំចេញស្រូវ និងអង្ករ ក្នុងរយៈពេល៩ខែ
សេដ្ឋកិច្ច October 11, 2022 Naren

(ភ្នំពេញ)៖ ការនាំចេញស្រូវ និងអង្ករកម្ពុជាក្នុងរយៈពេល៩ខែ បានទឹកប្រាក់សរុបចំនួន ប្រមាណ ៨៥០.៤៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពី សហព័ន្ធស្រូវអង្ករកម្ពុជា។ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩, ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦,៩០ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩,៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បាន គ្រប ដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង ៨២% ដែលរួមមាន សាធារណៈរដ្ឋប្រជាមានិតចិន ៤៤.០៩% ប្រទេសបារាំង ១៤.៨៣% ប្រទេម៉ាឡេស៊ី ៥.៥៨% ប្រទេសហូឡង់ ៤.៦៥% ប្រទេសអ៊ីតាលី ២.៦៥% ប្រទេសហ្កាប៊ុង ២.៦៣% ប្រទេសព្រុយណេ ២.៤៤% ចក្រភពអង់គ្លេស ២.៤៥% និងប្រទេសអាឡឺម៉ង់ ២.០៨% ។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ៣៩% ឬ ១៧៧ ៤៨១ តោន អង្ករសែនក្រអូបចំនួនជិត ២៩% ឬ ១២៨ ៧៥៣ តោន អង្ករសគ្រាប់វែងចំនួនជិត ២៨% ឬ ១២៣ ៣១៨ តោន អង្ករចំហុយ ជាង ២% ឬ ១០ ៦៨០ តោន អង្ករសរីរាង្គចំនួនជិត ២% ឬ ៨ ១០៦ តោន ។

ស្រូវ បានចំនួន ២,៣៥៧,៦៧៤ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៦៣,៥៤ លានដុល្លារសហរដ្ឋអាមេរិកត្រូវបាននាំចេញវចេញទៅប្រទេសវៀតណាមក្នុងរយៈពេល៩ខែនៃឆ្នាំ២០២២៕

ប្រភព៖ Cambodia Rice Federation – CRF