រដ្ឋាភិបាលអង់គ្លេស លុបចោលការកាត់បន្ថយពន្ធសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់ ហើយនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វិធានការ​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​រំជើបរំជួល​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ ហើយ​ធ្វើ​ឲ្យ​ប្រាក់​ផោន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​កាល​ពី​សប្តាហ៍​មុន
សេដ្ឋកិច្ច October 5, 2022 Khmernote

(អង់គ្លេស)៖ ​បើ​តាម​រយៈលោក Kwazi Kvarteng រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់អង់គ្លេស​កាល​ពី​ម្សិលមិញ គាត់នឹងមិនដកពិដានពន្ធលើប្រាក់ចំណូល ៤៥% ដែលជាអត្រាខ្ពស់បំផុតដែលបានបង់លើអ្នកដែលមានប្រាក់ចំណូលលើសពី ១៥០,០០០ផោន ក្នុងមួយឆ្នាំដូចដែលបានប្រកាសកាលពីថ្ងៃទី ២៣ ខែកញ្ញា ដោយកំពុងតែស្ថិតក្នុងការពិចារណា និងការផ្តល់មតិយោបល់បន្ថែម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ ក៏បាននិយាយបន្តថា រដ្ឋាភិបាល​ស្តាប់​សំឡេង​ប្រជាជន ហើយវាច្បាស់ណាស់ ការលុបចោលនេះបានបង្វែរចេញពីកិច្ចការសំខាន់ក្នុងការដោះស្រាយបញ្ហាដែលប្រទេសកំពុងប្រឈមមុខ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយពន្ធផ្សេងៗទៀត ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូលតាមអត្រាមូលដ្ឋាននៅឆ្នាំក្រោយ ដោយការលុបចោលការដំឡើងពន្ធសាជីវកម្មដែលប្រកាសដោយរដ្ឋាភិបាលមុន។

គួរបញ្ជាក់អោយដឹងផងដែរថា បន្ទាប់​ពី​ចូល​កាន់​តំណែង​មិន​ដល់​មួយ​ខែ​មក​នេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Truss បានសន្យាថានឹងផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរនូវសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីបញ្ចប់ភាពជាប់គាំងដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​វិធានការ​ជំរុញ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ដែល​រួម​មាន​ការ​កាត់​បន្ថយ​ពន្ធ​ចំនួន ៤៥ ពាន់​លាន​ផោន និងវិធានការខ្ចីប្រាក់របស់រដ្ឋាភិបាល ជាលទ្ធផល ប្រាក់ផោនបានធ្លាក់ចុះដល់កម្រិតទាបបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិក៕

អត្ថបទ៖ Bee
ប្រភព៖ BBC