ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជាបានកើនឡើងដល់ ៧,៧ពាន់លានដុល្លារ
សេដ្ឋកិច្ច September 27, 2022 Naren

(អន្តរជាតិ)៖ ពាណិជ្ជកម្មរវាងប្រទេសវៀតណាម និងកម្ពុជា បានកើនឡើងដល់ទៅ ៧,៧ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។យោងតាមនាយកដ្ឋានគយរបស់ខ្លួនបានឱ្យដឹងថា ការនាំចេញរបស់វៀតណាមបានកើនឡើង ៣២% បើធៀបទៅឆ្នាំមុន ខណៈដែលប្រទេសនេះបានប្រែក្លាយឱនភាពកាលពីឆ្នាំមុនទៅជាអតិរេក នេះបើយោងតាមនាយកដ្ឋានគយរបស់ខ្លួន។

ទំនិញធំជាងគេគឺដែក និងដែកថែបដែលមានចំនួន ១៧% នៃចំនួនសរុប បន្ទាប់មកគឺសម្លៀកបំពាក់ និងប្រេងឥន្ធនៈ។ ការនាំចូលរបស់វៀតណាមពីកម្ពុជាបានកើនឡើងបន្តិចបន្តួចរហូតដល់៣,៦ពាន់លានដុល្លារ រួមមានកៅស៊ូ និងស្វាយចន្ទីជាទំនិញសំខាន់។ កម្ពុជាជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាមនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសថៃ និងសិង្ហបុរី៕

ប្រភព៖ vnexpress