ប្រធានាធិបតី Joe Biden ប្រកាសផ្ដល់ថវិកា ៩០០លានដុល្លារក្នុងការផ្ដល់មូលនិធិសម្រាប់សាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនៅក្នុងរដ្ឋចំនួន ៣៥។ ការផ្ដល់ថវិកាសាងសង់ស្ថានីយ៍សាករថយន្តអគ្គិសនីនេះ គឺជាផ្នែកមួយនៃគំរោងហេដ្ឋារចនាសម្ព័ន្ធចំនួន ១ពាន់ពាន់លានដុល្លាររបស់លោក។
លោក Biden បានកំណត់គោលដៅដើម្បីផលិតបានរហូតដល់ ៥០% នៃរថយន្តទាំងអស់ដែលបានលក់នៅសហរដ្ឋអាមេរិកជារថយន្តអគ្គិសនីត្រឹមឆ្នាំ 2030 ខណៈថវិកាប្រហែល ៥ពាន់លានដុល្លារ ត្រូវបានសភាកំណត់ទុកឱ្យរដ្ឋនានាក្នុងរយៈពេល ៥ឆ្នាំខាងមុខសម្រាប់បណ្តាញសាករថយន្តអគ្គិសនី នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ២៨.២៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ដល់ ១៣៧.៤៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ ហើយរដ្ឋាភិបាលសហព័ន្ធកំពុងជួយជំរុញតម្រូវការនោះនៅក្រោមលោក Biden ៕
អត្ថបទ៖ លីនី
ប្រភព៖ yahoo.com
រូបភាព៖ yimg.com, yimg.com, mktw.net