សារព័ត៌មានវៀតណាមផ្សាយថា វៀតណាមក្លាយ​ជា​គោលដៅ​ពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍សម្រាប់ប្រជាជនកម្ពុជា
ទេសចរណ៍ September 12, 2022 Khmernote

សារព័ត៌មាន vietnamplus បានចុះផ្សាយថា វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានក្នុងស្រុករបស់កម្ពុជាមួយដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។

សារព័ត៌មានបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២២ កើនឡើងបីដងក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ដែលបានកត់ត្រាមុនពេលចាប់ផ្តើមនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រជាជន​កម្ពុជា​ភាគច្រើន​បាន​ទៅ​លេង​ប្រទេស​វៀតណាម ​ជាលក្ខណៈ​ទេសចរណ៍ សេវា​វេជ្ជសាស្ត្រ ដំណើរ​ទស្សនកិច្ច​ជា​លក្ខណៈ​គ្រួសារ និង​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន​រួម​។

ជាក់ស្ដែងប្រជាជនកម្ពុជាជាង ៨០,០០០ នាក់បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមចាប់ពីខែមករាដល់ខែសីហា ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រជាជាតិអាស៊ាន។ ជាមួយគ្នានេះ ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខពីរ សម្រាប់ការទទួលភ្ញៀវកម្ពុជាមានចំនួន ៦៨,០០០នាក់ បន្ទាប់មកប្រទេសថៃ មានចំនួន ៦១,០០០ និងម៉ាឡេស៊ី ចំនួន ៥៣,០០០៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ quoracdn, vncdn, vnecdn.net, vietnamplus