នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣៦០,០០០ នៅក្នុងខេត្ត Nakhon Nayok និងស្រុក Bang Bon នៃទីក្រុងបាងកក។ លោក Pol Lt Col Phayao Thongsen អគ្គនាយករង (DSI) បាននិយាយកាលពីម្សិលមិញថា ប្រតិបត្តិការបង្រ្កាបបានធ្វើឡើងនៅទីតាំងចំនួន ១២នៅក្នុងផ្សារក្នុងខេត្ត Nakhon Nayok និងឃ្លាំងមួយនៅស្រុក Bang Bon។
ក្នុងនោះ (DSI) បានរឹបអូសទំនិញក្លែងក្លាយចំនួន ៣០០,០០០ គ្រឿងដែលសុទ្ធសឹងតែជាម៉ាកយីហោថ្លៃៗនិងល្បីៗដូចជា Louis Vuitton, Chanel និង Coach ពីផ្សាររ៉ុងក្លឿ និង the coin markets នៅខេត្ត Nakhon Nayok។ ជាមួយគ្នានេះ នៅទីក្រុងបាងកក (DSI) ក៏បានរកឃើញ និងរឹបអូសខោខូវប៊យម៉ាកយីហោក្លែងក្លាយជាង ៦០,០០០ នៅក្នុងឃ្លាំងមួយក្នុងតំបន់ Bang Bon។
គួរបញ្ជាក់ផងដែរថា នាយកដ្ឋានស៊ើបអង្កេតពិសេសថៃ (DSI) បាននិងកំពុងធ្វើការជាមួយ Satyapon & Partners Ltd ដែលជាក្រុមហ៊ុនច្បាប់បញ្ញវន្តពេញលេញ ដើម្បីស្វែងរកទីតាំងសំខាន់ៗដែលលក់របស់ក្លែងក្លាយ។ អ្នកតំណាង Satyapon & Partners Ltd បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នេះគឺជាការរឹបអូសដ៏ធំបំផុតរបស់ (DSI) លើទំនិញក្លែងក្លាយ ខណៈប៉ូលីសបាននិយាយថា ទំនិញក្លែងក្លាយទាំងនេះ គឺនាំចូលពីប្រទេសជិតខាង ហើយទំនិញទាំងនោះក៏នាំចូលដោយខុសច្បាប់ និងគេចវេសពីការបង់ថ្លៃនាំចូល ២៥% ផងដែរ។ ទន្ទឹមនឹងនេះ លោក Pol Lt Col Phayao បាននិយាយថា ទាំងនេះបានជះឥទ្ធិពលអវិជ្ជមានមិនត្រឹមតែលើសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមុខមាត់ប្រទេសផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


