សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯម
សេដ្ឋកិច្ច August 31, 2022 Khmernote

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរបន្ថែមទៀត មានតម្លៃសរុបជាង ៤៦ លានដុល្លារអាមេរិក ដែលពិធីប្រារព្វបើកការដ្ឋាននៅផ្លូវប្រសព្វ៦០ម៉ែត្រ (ច្រមុះជ្រូកក្បាល ថ្នល់ ) ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងសិក្សាបង្កើតក្រុងល្វាឯម ប៉ុន្តែត្រូវដាក់នៅក្រោមចំណុះឱ្យខេត្តកណ្ដាល មិនមែនប្រគល់ឱ្យក្រុងភ្នំពេញឡើយ។ សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា​ ទីក្រុងភ្នំពេញបានចាប់ផ្ដើមពីជាង ៣០០គីឡូម៉ែត្រការ៉េ ខណៈឥឡូវបានបើកទូលាយរហូតជាង ៧០០គីឡូម៉ែត្រការ៉េ ដែលនេះជាការរីកចម្រើនទាំងទំហំ និងទាំងជម្រៅ៕

(រូបតំណាង)

អត្ថបទ៖ លីនី