ក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បង្ហាញ​ពី​ការ​នាំ​ចេញ​សណ្ដែក និង​ពោត​បាន​ជាង ៥៥៨.៧០០​តោន
សេដ្ឋកិច្ច August 30, 2022 Khmernote

តាម​ការ​ចុះ​ផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំសារពើពន្ធ ២០២២-២៣ ការនាំចេញនៃសណ្តែកសៀងរបស់មីយ៉ាន់ម៉ា មានចំនួន ៥៥៨.៧០០តោន ដែលក្នុងនោះ ៤១៩.១២០តោន ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ និងពាណិជ្ជកម្មឆ្លងដែនជាង ១៣៩.៥៧៩តោន ដែលមានតម្លៃជាង ៤២៦លានដុល្លារអាមេរិក។

គួរបញ្ជាក់ឱ្យដឹងផងដែរថា៖ តួលេខផ្លូវការបង្ហាញថា ការនាំចេញសណ្តែក និងគ្រាប់ភាគច្រើនរបស់មីយ៉ាន់ម៉ាគឺ ធ្វើឡើងតាមផ្លូវសមុទ្រ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ ចំណែកឆ្នាំសារពើពន្ធបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ាចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសា បន្ទាប់ពីមានការប្តូរបញ្ជីរសារពើពន្ធពីខែតុលា រហូតដល់ខែកញ្ញា មកជាខែមីនា ដល់ខែមេសា ដោយចាប់ផ្តើមពីឆ្នាំ ២០២២-២០២៣៕

អត្ថបទ៖ Bee
ប្រភព៖ english.news.cn