ក្រសួងដឹកជញ្ជូននៃប្រទេសថៃកំពុងសហការជាមួយដៃគូម៉ាឡេស៊ី ដើម្បីអភិវឌ្ឍប្រព័ន្ធផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់សមាជិកចំនួនបួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះរួមមាន៖ ប្រទេសចិន ឡាវ ម៉ាឡេស៊ី និងសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplus។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក Chayatan Phromsorn លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកដឹកជញ្ជូនបានជួបប្រជុំជាមួយសមភាគីម៉ាឡេស៊ីលោក Isham Ishak និងក្រុមហ៊ុនមកពីប្រទេសជិតខាង ដើម្បីពិភាក្សាអំពីវិធីសហការសាងសង់ប្រព័ន្ធផ្លូវដែកតភ្ជាប់ប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ម៉ាឡេស៊ី ក៏បានស្នើសុំការតភ្ជាប់ផ្លូវដែកល្បឿនលឿនជាមួយប្រទេសថៃ ជាចំណុចឆ្លងកាត់ដើម្បីភ្ជាប់ជាមួយឡាវ និងចិនផងដែរ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីគម្រោងនេះ ហើយម៉ាឡេស៊ីបានយល់ព្រមជាមួយនឹងគំនិតរបស់ប្រទេសថៃក្នុងការបង្កើតក្រុមការងាររួមគ្នាមួយដើម្បីពិភាក្សាអំពីប្រព័ន្ធផ្លូវដែកដែលតភ្ជាប់ប្រទេសចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


