សេដ្ឋវិទូ Brian Lee Shun Rong នៅ Maybank ដែលជាក្រុមសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតរបស់ម៉ាឡេស៊ី និងជាក្រុមធនាគារឈានមុខគេនៅអាស៊ីអាគ្នេយ៍ បាននិយាយតាមសេចក្តីរាយការណ៍ថា ប្រទេសវៀតណាម ដែលកំពុងរះនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី។
ថ្លែងក្នុងវេទិកាធុរកិច្ចរបស់ Forbes Vietnam នាពេលថ្មីៗនេះ លោក Brian Lee បានបញ្ជាក់ថាវៀតណាម នឹងក្លាយជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី បន្ទាប់ពីសាធារណរដ្ឋកូរ៉េ សិង្ហបុរី តៃវ៉ាន់ និងហុងកុង របស់ប្រទេសចិន។ លោកបានបន្តថា ឧស្សាហកម្មវៀតណាមកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងដែលជំរុញដោយសហគ្រាសវិនិយោគបរទេស។ ជាក់ស្ដែង យោងតាមទិន្នន័យពីធនាគារ Maybank ទាំងលំហូរ FDI ចូលប្រទេសវៀតណាម និងចំណូលនាំចេញរបស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺធំជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតទាំងអស់ ជាពិសេសឧស្សាហកម្មអេឡិចត្រូនិក និងទូរស័ព្ទ បានវ៉ាដាច់សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ក្លាយជាអ្នករួមចំណែកដ៏ធំបំផុតចំពោះតម្លៃនាំចេញសរុប។
លោក លោក Brian Lee បានបន្តថា នេះបង្ហាញថាវៀតណាមបានបង្កើនជំហររបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល ហើយផលិតភាពនៃកម្មកររបស់ខ្លួនក៏រីកចម្រើនលឿនជាងប្រទេសអាស៊ានដទៃទៀតដែរ។ មិនតែប៉ុណ្ណោះ កាសែតរុស្ស៊ីក៏បានដកស្រង់អ្នកជំនាញសេដ្ឋកិច្ច លោក Nguyen Xuan Thanh សាស្ត្រាចារ្យនៅសាលា Fulbright នៃគោលនយោបាយសាធារណៈ និងការគ្រប់គ្រង ថា វៀតណាមកំពុងគ្រប់គ្រងអតិផរណា និងគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុបានយ៉ាងល្អ៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ whitecase, business, media-cdn, com.vn


