កប៉ាល់ដឹកទំនិញដំបូងបំផុតរបស់អ៊ុយក្រែន ត្រូវបានបដិសេធដោយអ្នកទិញនៅលីបង់
សេដ្ឋកិច្ច August 9, 2022 Khmernote

យោងតាមស្ថានទូតអ៊ុយក្រែននៅលីបង់បាននិយាយកាលពីថ្ងៃច័ន្ទថា Razoni ដែលជាកប៉ាល់ដឹកទំនិញដំបូងគេដែលបានចាកចេញពីអ៊ុយក្រែនក្រោមកិច្ចព្រមព្រាងដោយអង្គការសហប្រជាជាតិ កំពុងស្វែងរកកំពង់ផែមួយផ្សេងទៀតដើម្បីផ្ទុកទំនិញគ្រាប់ធញ្ញជាតិរបស់ខ្លួន ខណៈដែលអ្នកទិញជនជាតិលីបង់ដំបូង បានបដិសេធមិនទទួលការដឹកជញ្ជូនក្រោមហេតុផលដោយសារការពន្យារពេលជាងប្រាំខែ។

ស្ថានទូតបាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា យោងទៅតាមព័ត៌មានដែលផ្តល់ដោយអ្នកដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅលើកប៉ាល់ Razoni អ្នកទិញនៅក្នុងប្រទេសលីបង់បានបដិសេធមិនទទួលយកទំនិញដោយសារតែការពន្យារពេលក្នុងលក្ខខណ្ឌដឹកជញ្ជូន។ ដូច្នេះហើយ បច្ចុប្បន្នអ្នកដឹកជញ្ជូនកំពុងស្វែងរកអ្នកដឹកជញ្ជូនផ្សេងទៀត ដើម្បីដឹកជញ្ជូនទំនិញទាំងនៅក្នុងប្រទេសលីបង់ ទ្រីប៉ូលី ឬប្រទេស និងកំពង់ផែផ្សេងទៀត។

គួរបញ្ជាក់ផងដែរថា កប៉ាល់ Razoni បានចាកចេញពី Odesa កាលពីសប្តាហ៍មុនដោយដឹកពោតចំនួន ២៦,៥២៧ តោន។ បន្ទាប់ពីចាកចេញកប៉ាល់នេះគ្រោងនឹងមកដល់ប្រទេសលីបង់នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ប៉ុន្តែកប៉ាល់បានប្តូរទិសដៅទៅកំពង់ផែ Mersin របស់ប្រទេសទួរគី ហើយបច្ចុប្បន្នកំពុងបោះយុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសតួកគី នេះបើយោងតាមទិន្នន័យអ្នកតាមដានកប៉ាល់ Refinitiv៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាព៖ european-seed, media-en.almayadeen, nasdaq