រុស្ស៊ី-ចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នជាមួយ Azerbaijan
សេដ្ឋកិច្ច July 19, 2022 Khmernote

កាសែត Financial Times បាននិយាយកាលពីថ្ងៃ​ច័ន្ទថា ប្រទេសរុស្ស៊ី និងចិន នឹងសាងសង់បំពង់បង្ហូរឧស្ម័ននៅក្នុងឆ្នាំ២០២៤ ខណៈពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និង ថាមពលរបស់ពួកគេ។ ដំណឹងនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នថ្មីមួយជាមួយប្រទេស Azerbaijan កាលពីថ្ងៃច័ន្ទ ដើម្បីបង្កើនការនាំចូលឧស្ម័នធម្មជាតិទ្វេដងនៅឆ្នាំ២០២៧ ឱ្យឈានដល់ចំនួនយ៉ាងហោចណាស់ ២០ពាន់លានម៉ែត្រគូប។

បើតាមនាយករដ្ឋមន្រ្តីម៉ុងហ្គោលីលោក Oyun-Erdene Luvsannamsrai បានប្រាប់សារព័ត៌មានខាងលើថា ការសាងសង់គួរតែចាប់ផ្តើមនៅឆ្នាំ២០២៤ បើទោះបីជាបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន បានរារាំងផែនការមួយចំនួនសម្រាប់បំពង់បង្ហូរថាមពលស៊ីបេរីទី២ ក៏ដោយ។

បំពង់បង្ហូរឧស្ម័ននេះ នឹងរត់បានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ហើយត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០៣០។ ជាមួយគ្នានេះដែរ ប្រទេសម៉ុងហ្គោលី ក៏នឹងទទួលបានអត្ថប្រយោជន៍ពីថ្លៃដឹកជញ្ជូន និងពន្ធផងដែរ ដើម្បីជួយសេដ្ឋកិច្ចដែលកំពុងរងគ្រោះធ្ងន់ធ្ងរពីជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា ការនាំចេញឧស្ម័នរបស់រុស្ស៊ីទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើងចាប់តាំងពីឆ្នាំ២០១៩។ បច្ចុប្បន្នបំពង់បង្ហូរថាមពលស៊ីបេរីពីមុន ដែលជាប្រភពសំខាន់នៃលំហូរទៅកាន់ទ្វីបអឺរ៉ុប នឹងបញ្ជូនឧស្ម័នផ្ទាល់ទៅកាន់ប្រទេសចិនឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ api, wp, dw, wikimedia