ធនាគារកណ្ដាលឥណ្ឌា (RBI) បាននិយាយកាលពីថ្ងៃសោរិ៍ថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា នៅតែមានភាពធន់ចំពោះការប្រឈមនឹងបញ្ហាពិភពលោក រួមទាំងអតិផរណាដែលកំពុងកើនឡើងនៅតាមប្រទេសមួយចំនួននាពេលថ្មីៗនេះ។ ទាំងនេះហើយ ត្រូវបានគេរំពឹងថា សេដ្ឋកិច្ចឥណ្ឌា នឹងក្លាយទៅជាសេដ្ឋកិច្ចដែលមានកំណើនលឿនបំផុតរបស់ពិភពលោក។
RBI បាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា ភាពប្រសើរឡើងវិញនៃខ្យល់មូសុងនិរតី និងការដាំដំណាំឡើងវិញនាពេលថ្មីៗនេះ បានបង្កើនការរំពឹងទុកថា តម្រូវការនៅតាមជនបទ នឹងចាប់យកការចំណាយក្នុងទីក្រុង និងពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ ប៉ុន្តែធនាគារកណ្ដាលបានបន្ថែមថា ឥទ្ធិពលដែលវាយប្រហារទៅលើការលេចធ្លាយភូមិសាស្ត្រនយោបាយ អាចមើលឃើញនៅក្នុងវិស័យជាច្រើន ដោយឥទ្ធិពលទាំងនោះនឹងកាត់បន្ថយល្បឿននៃការងើបឡើងវិញ”។
ទោះបីជាយ៉ាងនេះក្ដី ធនាគារបានបញ្ជាក់ថា នៅក្នុងហានិភ័យដ៏លើសលប់នេះ ក៏មានផ្កាភ្លើងនៅក្នុងខ្យល់បញ្ឆេះនូវភាពរឹងមាំពីកំណើតនៃសេដ្ឋកិច្ច និងកំណត់សេដ្ឋកិច្ច ឱ្យក្លាយជាសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោក ទោះបីជាមានការឡោមព័ទ្ធដោយភាពភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ livemint, hindustantimes, indiatvnews


