អ្នកគាំទ្រគេហទំព័រទេសចរណ៍ដ៏ល្បីមួយ បាននាំគ្នាបោះឆ្នោត ឲ្យទីក្រុងសៀមរាប ជាប់​ក្នុងចំណោម Top 10 នៃទីក្រុង​ល្អ​បំផុត​នៅ​អាស៊ី
ទេសចរណ៍ July 16, 2022 Khmernote

ជារៀងរាល់ឆ្នាំ គេហទំព័រ Travel+Leisure តែងតែធ្វើការស្ទង់មតិទៅលើអ្នកគាំទ្រ អំពីទីកន្លែងកម្សាន្តល្អបំផុតដែលពួកគេបានទៅ ក៏ដូចជាចែករំលែកពីបទពិសោធន៍ថ្មីៗ។ ក្នុងនោះអ្នកគាំទ្របានបញ្ចេញមតិទៅលើទីក្រុងកំពូលៗដូចជា តំបន់កោះ នាវាកម្សាន្ត ស្ប៉ា ក្រុមហ៊ុនអាកាសចរណ៍ និងជាច្រើនទៀត។ មិនតែប៉ុណ្ណោះពួកគេក៏បានវាយតម្លៃទីក្រុងលើទេសភាព និងកន្លែង វប្បធម៌ ម្ហូបអាហារ ភាពរួសរាយរាក់ទាក់ ការទិញទំនិញ និងតម្លៃរួមរបស់ពួកគេ។

យ៉ាងណាមិញ យោងតាមការបញ្ចេញមតិ និងការវាយតម្លៃ គេហទំព័រ Travel+Leisure បាន​រៀប​បញ្ជី​ឈ្មោះ​ទីក្រុង​ល្អ​បំផុត​ទាំង ១៥ ប្រចាំ​ទ្វីបអាស៊ីសម្រាប់ឆ្នាំ២០២២ នេះ ហើយក្នុងចំណោមនោះ​ទីក្រុង​សៀមរាប​របស់​ប្រទេសកម្ពុជា​ គឺ​ឈរ​នៅ​ក្នុងចំណោម Top 10 ដែលក្នុងនោះរួមមាន៖

១.ទីក្រុង Ubud ប្រទេសឥណ្ឌូនេស៊ី
២.ទីក្រុង Chiang Mai ប្រទេសថៃ
៣.ទីក្រុង Jaipur ប្រទេសឥណ្ឌា
៤.ទីក្រុង Osaka ប្រទេសជប៉ុន
៥.ទីក្រុង Udaipur ប្រទេសឥណ្ឌា
៦.ទីក្រុង Tokyo ប្រទេសជប៉ុន
៧.ទីក្រុង Kyoto ប្រទេសជប៉ុន
៨.ទីក្រុងសៀមរាប ប្រទេសកម្ពុជា
៩.ទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង
១០.ទីក្រុង Hoi An ប្រទេសវៀតណាម
១១.ទីក្រុង Bangkok ប្រទេសថៃ
១២.ទីក្រុង Luang Prabang ប្រទេសឡាវ
១៣.ទីក្រុង Taipei ប្រទេសតៃវ៉ាន់
១៤.ទីក្រុង Mumbai ប្រទេសឥណ្ឌា
១៥.ទីក្រុង Singapore ប្រទេសសិង្ហបុរី៕

អត្ថបទ៖ លីនី
ប្រភព៖ travelandleisure