ឆមាសទី១ ឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូជាង ១៣ម៉ឺនតោន ទទួលចំណូលបាន ២១៥លានដុល្លារ
សេដ្ឋកិច្ច
July 15, 2022
Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញកៅស៊ូចំនួន ១៣៥,១៣៧ តោន កើនឡើង ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រាក់ចំណូល ២១៥លានដុល្លារកើនឡើង ២.៩%។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូ ក្នុងអំឡុងពេលខែមករា និងមិថុនា កៅស៊ូស្ងួតមានតម្លៃ ១៥៩៧ដុល្លារ ក្នុងមួយតោន។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤,០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧%៕


ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


