ជប៉ុន​ គ្រោង​ហាមប្រាម​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ចំនួន ៥៧ ទៀត​ទៅ​រុស្ស៊ី
សេដ្ឋកិច្ច March 12, 2022 Khmernote

រដ្ឋាភិបាល​ជប៉ុន​គ្រោង ​នឹង​ហាមប្រាម​ការ​នាំ​ចេញ​ទៅ​រុស្ស៊ី​នូវ​ទំនិញ​ចំនួន ៥៧ បន្ថែម​ទៀត ដើម្បី​រឹត​បន្តឹង​ទណ្ឌកម្ម​លើ​ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ការហាមប្រាមនេះនឹងត្រូវបានពង្រីកពីបញ្ជីបច្ចុប្បន្នដែលគ្របដណ្តប់តែធាតុដែលអាចត្រូវបានបង្វែរសម្រាប់ការប្រើប្រាស់យោធា។

បើតាមសារព័ត៌មាន រដ្ឋាភិបាលបានបន្ថែមទំនិញចំនួន ៣១ ទៅក្នុងបញ្ជីចុងក្រោយរបស់ខ្លួនកាលពីថ្ងៃសុក្រ រួមមានឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា រ៉ាដា និងឧបករណ៍បំលែងកូដ។ ជាមួយគ្នានេះក៏បានបន្ថែមបច្ចេកវិទ្យាចំនួន ២៦ ដូចជាកម្មវិធី software ដោយការរឹតបន្តឹងថ្មីនេះនឹងចូលជាធរមាននៅថ្ងៃសុក្រសប្តាហ៍ក្រោយ ហើយនឹងលើកលែងការនាំចេញសម្រាប់គោលបំណងមនុស្សធម៌។

មិនតែប៉ុណ្ណោះរដ្ឋាភិបាលក៏បានសម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមលើសម្ព័ន្ធមិត្តរបស់រុស្ស៊ី គឺបេឡារុស្ស ដោយការបង្កកទ្រព្យសម្បត្តិរបស់ធនាគារបេឡារុស្សចំនួនបី។ ជំហាននោះគឺស្របតាមវិធានការរបស់សហភាពអឺរ៉ុបក្នុងការបិទធនាគារទាំងនោះពី SWIFT ដែលជាបណ្តាញទូទាត់ហិរញ្ញវត្ថុអន្តរជាតិ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk