ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្ពុជានាំចេញអង្ករទៅកាន់រុស្ស៊ី ច្រើនជាងនាំចេញទៅអ៊ុយក្រែន
សេដ្ឋកិច្ច
March 4, 2022
Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០១៧ -២០២១) នេះប្រទេសកម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសរុស្សីបានចំនួន ១៧ ៥១២តោន។ ប្រភពដដែលបានបន្តថា សម្រាប់ឆ្នាំ ២០២១ បរិមាណដែលបានលក់ទៅកាន់ប្រទេសរុស្សីមាន ចំនួន ២ ២២៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ១ ៩៦៣ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងទៀតថា សម្រាប់ខែមករា និងខែកុម្ភៈ នៃឆ្នាំ២០២២ បរិមាណអង្ករដែលបាននាំចេញទៅកាន់ប្រទេសរុស្សីមានចំនួនត្រឹមតែ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ២០០ ៦៤០ ដុល្លារសហរដ្ឋអាមេរិក។
ប្រភពដដែលបានបន្ថែមថា ដោយឡែកការនាំអង្ករចេញទៅកាន់ប្រទេសអ៊ុយក្រែន មានបរិមាណតិចតួចបំផុតត្រឹមតែ ៥៧២តោនប៉ុណ្ណោះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕


ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


