រុស្ស៊ី នឹងបន្តជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុទាំងផ្នែកសេដ្ឋកិច្ច និងទេសចរណ៍
សេដ្ឋកិច្ច
March 3, 2022
Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី បានលើកឡើងពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ ហើយទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បន្ថែមទៀត។
លោក Alexey Chepa បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្ត និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ និងលើកទឹកចិត្តភ្ញៀវទេសចររុស្ស៊ីកាន់តែច្រើនមកទស្សនាខេត្តនេះ។ លើសពីនេះ លោក Alexey Chepa ក៏បានគាំទ្រការហោះហើរត្រង់ពីប្រទេសរុស្ស៊ីទៅកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនឹងស្វែងរកឱកាសដើម្បីបង្កើតសម្ព័ន្ធភាពទីក្រុងរវាងក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នាពេលខាងមុខនេះ៕





ប្រភព៖ ក្រសួងព័ត៌មាន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


