គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិសោធនកម្មច្បាប់ហាមឃាត់ការនាំចូល-នាំចេញផលិតផលលួចចម្លង ដែលជាវិធានការចុងក្រោយនៃការបង្រ្កាបលើទីផ្សារដ៏ល្បីរបស់ប្រទេសថៃចំពោះទំនិញក្លែងក្លាយ។ ស្នើដោយក្រសួងពាណិជ្ជកម្ម វិសោធនកម្មនេះនឹងជំរុញការទប់ស្កាត់ការរំលោភកម្មសិទ្ធិបញ្ញានៅតាមព្រំដែន និងនាំច្បាប់ថៃស្របតាមកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPS) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek។
ជាមួយគ្នានេះ សេចក្តីព្រាងបទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងចម្បងៗ ២គឺកំណត់ផលិតផលដែលរំលោភលើពាណិជ្ជសញ្ញា និងហាមឃាត់ការនាំចេញ-នាំចូល និងឆ្លងកាត់ប្រទេសថៃ និងតម្រូវឱ្យពាណិជ្ជកររាយការណ៍អំពីពាណិជ្ជសញ្ញា ឬព័ត៌មានលម្អិតអំពីការរក្សាសិទ្ធិទៅនាយកដ្ឋានគយ ដើម្បីបើកការត្រួតពិនិត្យទំនិញសង្ស័យ។
គួរឱ្យដឹងថា ការបង្រ្កាបរបស់រដ្ឋាភិបាលលើទំនិញក្លែងក្លាយ បានកើតឡើងបន្ទាប់ពីប្រទេសថៃត្រូវបានដកចេញពីបញ្ជីទីផ្សារដ៏ល្បីរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


