ឡាវ បើកដំណើរការផ្លូវរថភ្លើងដែលសាងសង់ដោយចិនតម្លៃ ៦ពាន់លានដុល្លារ ហើយនៅថ្ងៃនេះ
សេដ្ឋកិច្ច December 3, 2021 Khmernote

ប្រទេសឡាវ បានបើកដំណើរការផ្លូវរថភ្លើងដែលសាងសង់ដោយប្រទេសចិនតម្លៃ ៦ពាន់លានដុល្លារនៅថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ ២០២១ នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយកាលពីថ្ងៃពុធ ថា “គម្រោងសំខាន់” នេះ នឹងផ្តល់ “ការជំរុញដល់យុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីផ្លាស់ប្តូរខ្លួនពីប្រទេសដែលគ្មានផ្លូវគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក”។

ប្រទេសឡាវ ដែលមានប្រជាជន ៧.២ លាននាក់ពីមុន មានផ្លូវរថភ្លើងត្រឹមតែ ៤ គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ រថភ្លើងគ្រាប់កាំភ្លើងក្រហម ខៀវ និងស នឹងបង្កើនល្បឿនដល់ទៅ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន ៧៥ និងឆ្លងកាត់ស្ពានចំនួន ១៦៧ ដោយឈប់នៅស្ថានីយ៍អ្នកដំណើរចំនួន ១០។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា សេវាដឹកអ្នកដំណើរត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ តែសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញតែប៉ុណ្ណោះ។

គួរឱ្យដឹងថា ផ្លូវប្រវែង ៤១៤គីឡូម៉ែត្រត្រូវចំណាយពេល ៥ឆ្នាំ ក្នុងការសាងសង់ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់ប្រទេសចិន។ ផ្លូវនេះនឹងតភ្ជាប់ពីទីក្រុងគុនមីង របស់ចិនទៅកាន់រដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ជាមួយនឹងផែនការដ៏ធំសម្រាប់ផ្លូវដែកល្បឿនលឿន ដើម្បីភ្ជាប់ការឆ្លងកាត់ប្រទេសថៃ និងម៉ាឡេស៊ី ទៅកាន់ប្រទេសសិង្ហបុរី៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost