ថៃ​ បើក​ច្រក​ព្រំដែន ២ជាមួយ​ម៉ាឡេស៊ី​ឡើងវិញ ហើយកំពុងធ្វើការជាមួយកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀត
សេដ្ឋកិច្ច November 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសថៃបានបើកច្រកព្រំដែនចំនួន ២ជាមួយប្រទេសម៉ាឡេស៊ីឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បើតាមប្រភពដដែល អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃក្នុងការបើកច្រកព្រំដែន Tak Bai និង Buke Ta នៃខេត្តណារ៉ាធីវ៉ាត់ ដែលត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit រំពឹងថា ការបើកច្រកព្រំដែនទាំងពីរនេះឡើងវិញក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី ១៥ ខែវិច្ឆិកា នឹងបង្កើនពាណិជ្ជកម្មរបស់ប្រទេសយ៉ាងហោចណាស់ ៦០០ លានបាត (១៨.៣២ លានដុល្លារ) ក្នុងមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា បើតាមលោករដ្ឋមន្ត្រី ប្រទេសថៃមានច្រកព្រំដែនចំនួន ៩៧ ជាមួយនឹងប្រទេសជិតខាង ហើយចំនួន ៤៦ បានដំណើរការឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។ លោក Jurin បានបន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែមទៀត រួមទាំង ថាសែន ក្នុងខេត្តត្រាត និងណងអៀន ក្នុងខេត្តសាកែវ៕

(BRIEF CAPTION) The Malaysian-Thai border post at Wang Kelian in Perlis. Pic by: ZHAFARAN NASIB/The Star / 15 May 2019.

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus