ចិន អនុញ្ញាតឱ្យថៃនាំចូលផ្លែមៀនឡើងវិញហើយ បន្ទាប់ពីដាក់ការហាមឃាត់កាលពី ៣ថ្ងៃមុន
សេដ្ឋកិច្ច August 18, 2021 Khmernote

សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនវេចខ្ចប់ផ្លែមៀនរបស់ប្រទេសថៃចំនួន ៥៦ ធ្វើការបន្តការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិនកាលពីថ្ងៃទីថ្ងៃទី ១៧ ខែសីហា បន្ទាប់ពីបានដាក់ការហាមឃាត់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅដោយសារការចម្លងមេរោគ ជាមួយសត្វល្អិត នេះបើយោងតាមតាមក្រសួងពាណិជ្ជកម្ម។

លោកស្រី Mallika Boonmeetrakook ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលចិនបានផ្តល់ភ្លើងខៀវដល់ក្រុមហ៊ុន រៀបចំនិងវេចខ្ចប់ផ្លែមៀនចំនួន ៥៦ ដែលបានកត់ត្រានៃការឆ្លងសត្វល្អិត។ ក្រុមហ៊ុនទាំងនេះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុន រៀបចំ និងវេចខ្ចប់មៀនចំនួន ៧៥ ដែលត្រូវបានហាមឃាត់កាលពីមុននិងថ្មីៗនេះ ខណៈក្រុមហ៊ុនចំនួន ៩ ត្រូវបានហាមឃាត់ចាប់តាំងពីខែមីនាមកម្ល៉េះ។

យ៉ាងណាមិញ បើតាមលោកស្រី Mallika ក្រុមហ៊ុនដែលនៅសេសសល់អាចបន្តការនាំចេញមៀនរបស់ពួកគេទៅកាន់ប្រទេសចិននាពេលអនាគត ប្រសិនបើពួកគេអាចបង្ហាញថា បានអនុវត្តវិធានការមានប្រសិទ្ធភាព ដើម្បីកំចាត់សត្វល្អិតក្នុងការនាំចេញរបស់ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost