វៀតណាម ជាអ្នកទិញផ្លែស្វាយធំជាងគេនៅកម្ពុជា ខណៈ៧ខែនៃឆ្នាំនេះ វៀតណាមនាំចូលស្វាយកម្ពុជាចំនួន ១៤ម៉ឺនតោន
សេដ្ឋកិច្ច August 18, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា វៀតណាមជាអ្នកទិញផ្លែស្វាយធំជាងគេនៅប្រទេសកម្ពុជា។ ជាក់ស្ដែងក្នុងរយៈពេល៧ ខែដំបូងនៃឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួន ១៤ ម៉ឺនតោន ឬ ស្មើនឹង ៨៦.៨% នៃការនាំចេញផ្លែឈើសរុបរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។

ដោយដកស្រង់ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ការិយាល័យពាណិជ្ជកម្មវៀតណាមបាននិយាយថា ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយចំនួន ១៦១,២២៨ តោននៅចន្លោះខែមករា និងកក្កដា ដែលកើនឡើង ២៤៨% ពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយគ្នានេះក្រៅពីផ្លែស្វាយស្រស់ កម្ពុជាបាននាំចេញដំណាប់ស្វាយចំនួនជិត ១៣,៥២៥ តោនក្នុងនោះមាន ៧៧ តោនទៅវៀតណាម ១,០០០ តោនទៅថៃ និង ១១,០០០ តោនទៅកាន់ប្រទេសចិនក្នុងរយៈពេល ៧ ខែ។ គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាដែលដាំដុះផ្លែស្វាយលើផ្ទៃដី ១២៦,៦៦៨ ហិកតានាពេលបច្ចុប្បន្ន បាននាំចេញផ្លែស្វាយចំនួន ៨៤៥,២៧៤ តោនដែលមានតម្លៃជាង ៤៧៣.២ លានដុល្លារ កាលពីឆ្នាំមុន ហើយភាគច្រើនទៅប្រទេសវៀតណាមថៃ ចិន កូរ៉េខាងត្បូង សិង្ហបុរី រុស្ស៊ី និងបារាំង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress