មិនធម្មតាមែន! គ្រាន់តែតេចូលមួយភ្លែតសោះ បានឈ្នះមាស១តម្លឹងយ៉ាងផុយ ពីប៊ូសស្រ្តង
Boostrong August 17, 2021 Khmernote

មិនធម្មតាមែន ងាយៗ ផុយៗ មិនទាំងអស់អីច្រើនផង គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយតែមួយភ្លែតសោះ ក៏បានឈ្នះមាស១តម្លឹងយ៉ាងផុយដែរ។ អបអរសាទរអ្នកស្រីអេង អឿន ដែលបានតេចូលឈ្នះមាស១តម្លឹង និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ម៉ោង 11: 00 ព្រឹក នៅស្ថានីយទូរទស្សន៍ CTN ។

ជាក់ស្តែងអ្នកតេចូលកាលពីថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2021 មានឈ្មោះថា អ្នកស្រីអេង អឿន ជាអ្នកខេត្តកណ្តាល បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់ពេលត្រូវបើកប្រអប់ទាំង៥ ដែលអ្នកស្រីបានជ្រើសរើស ធ្វើឲ្យទស្សនិកជនដែលកំពុងតែទស្សនានៅគេហៈដ្ឋាន រំភើបបុកពោះជំនួសអ្នកស្រីអេង អឿន។ ស្របពេលដែលអ៊ុតមើលពេលដែលបើកប្រអប់ម្តងមួយៗ សុទ្ធតែជាមេដាយមាសទាំង 5 ស្លាក ដែលស្មើរនឹងមាសមួយតម្លឹង ធ្វើឲ្យអ្នកស្រី និងក្រុមគ្រួសាររំភើបស្រែកហ៊ោកញ្ជ្រៀវពេញផ្ទះ។ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-19 កម្មវិធីត្រូវផ្អាកដំណើរការមួយរយៈសិន ដែលត្រូវតម្រូវឲ្យលោកមកទទួលយករង្វាន់នៅថ្ងៃទី ១៤ ខែសីហានេះ។

កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកំពូលកម្មវិធីមហាសំណាង ដែលត្រូវបានរៀបចំឡើងដោយប៊ូសស្រ្តងមុនគេបង្អាស់ និងជាកម្មវិធីឈ្នះលុយងាយៗ គ្រាន់តែតេចូលដឹងតែឈ្នះលុយគ្រប់ៗគ្នា។ បើអ្នកតេជ្រើសរើសបាន៖
– មេដាយមាស 1 ស្លាក ស្មើរនឹង 200,000៛
-មេដាយមាស 2 ស្លាក ស្មើរនឹង 400,000៛
– មេដាយមាស 3 ស្លាក ស្មើរនឹង 800,000៛
– មេដាយមាស 4 ស្លាក ស្មើរនឹង 1,600,000៛
– និង មេដាយមាស 5 ស្លាក ស្មើរនឹង មាស 1 តម្លឹង។

ដើម្បីមានឳកាសឈ្នះមាស១តម្លឹងដូចអ្នកស្រី សូមកុំភ្លេចត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងដើម្បីតេចូលក្នុងកំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ រៀងរាល់ថ្ងៃសៅរ៍ ម៉ោង 11 ព្រឹក នៅស្ថានីយទូរទស្សន៍CTN។ មាសសុទ្ធជាច្រើនតម្លឹង និងលុយសុទ្ធជាច្រើនលានកំពុងរង់ចាំបងប្អូន។