បន្លែ ផ្លែឈើវៀតណាមកំពុងមានទីផ្សារល្អ ខណៈត្រឹមតែ ៥ខែដំបូងនៃឆ្នាំនេះការនាំចេញសម្រេចបាន ១.៧៧ ពាន់លានដុល្លារ
សេដ្ឋកិច្ច June 10, 2021 Khmernote

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើសម្រេចបានចំនួន ១.៧៧ ពាន់លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២១ នេះ ពោលគឺកើនឡើង ១៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រភពីក្រសួងដដែលបានឱ្យដឹងថា នៅក្នុងខែឧសភា ការនាំចេញបន្លែ ផ្លែឈើ មានចំនួន ៤០០ លានដុល្លារកើនឡើង ៤៨.៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះប្រទេសចិននៅតែជាប្រទេសនាំចូលបន្លែផ្លែឈើពីវៀតណាមធំជាងគេ។ ជាំងណេះទៀតសោតផលិតផលទាំងនេះ ក៏កំពុងមើលឃើញពីសញ្ញាវិជ្ជមាននៅក្នុងទីផ្សារសំខាន់ៗផ្សេងទៀតដូចជា សហរដ្ឋអាមេរិក ជប៉ុន រុស្ស៊ី និងអូស្ត្រាលី។ ជាមួយគ្នានេះដែរ ដើម្បីជម្រុញការនាំចេញផ្លែឈើ និងបន្លែក្រសួងបានចាត់តាំងប្រធានមន្ទីរការពាររុក្ខជាតិចរចាដើម្បីបើកទីផ្សារចំនួន ១៩ ចំពោះផលិតផល ២០ ប្រភេទ ជួយដោះស្រាយចរចា និងបំបាត់ការលំបាកបច្ចេកទេស ដែលកើតឡើងក្នុងដំណើរការនាំចេញ ,សម្របសម្រួលជាមួយមូលដ្ឋាន ,បង្កើតលេខកូដសម្រាប់តំបន់ដាំដុះ និងសហគ្រាសនាំចេញដើម្បីធានាការតាមដាន និងឆ្លើយតបតម្រូវការរបស់អ្នកនាំចូលធំៗ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus