កូវីដ-១៩ ប្រែក្លាយផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃ ដែលធ្លាប់តែអ៊ូរអររកផ្លូវដើរមិនចង់បាន មកជាស្ងាត់ជ្រងំរកតែមនុស្សម្នាក់គ្មាន
ទេសចរណ៍ June 10, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ផ្សារអណ្តែតទឹកដ៏ល្បីរបស់ថៃឈ្មោះថា Amphawa floating market បានប្រែក្លាយទៅជា ទីក្រុងខ្មោចអស់ជាងមួយឆ្នាំមកហើយ ដោយសារតែវីរុស កូវីដ-១៩ បង្ខាំងការដើរកម្សាន្តរបស់ភ្ញៀវទេសចរបរទេស។

ប្រភពដដែលបានឱ្យដឹងថា ទីផ្សារដ៏ស្រស់ស្អាត ដែលស្ថិតនៅក្នុងខេត្ត Samut Songkram មួយនេះនៅតែបន្តបើកដំណើរការជាធម្មតា ទូកដឹកអ្នកដំណើរជិះកម្សាន្ត ចតនៅច្រាំងទន្លេ Mae Klong អង្គុយចាំដើម្បីដឹកភ្ញៀវ ប៉ុន្តែវាមានសភាពស្ងាត់ជ្រងំ មិនមានវត្តមានភ្ញៀងច្រើនអ៊ូរអរដូចគ្រាមុនឡើយ។

ប្រភពក៏បានបន្ថែមថា​ ឥលូវផ្សារអណ្តែតទឹកដែលតែងតែអ៊ូរអរ មានភ្ញៀវណែនណាន់តាន់តាប់មួយនេះ កំពុងរង់ចាំការវិលត្រឡប់របស់ក្រុមអ្នកទេសចរ ដែលធ្លាប់បានប្រមូលផ្តុំគ្នានៅតាមដងទន្លេទាំងសងខាង ដើម្បីស្វែងរកអាហារឆ្ងាញ់ៗ ផលិតផលផ្សេងៗ និងវត្ថុអនុស្សាវរីយ៍ជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand