ក្នុងខែដំបូងនៃឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានជាង ៨៧៩ ប៊ីលានរៀល
សេដ្ឋកិច្ច February 16, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ៨៧៩.៦៨ ប៊ីលានរៀល (ប្រមាណ ២១៧.២០ លានដុល្លារអាមេរិក) ជាចំណូលពន្ធក្នុងខែដំបូងនៃឆ្នាំ២០២១ នេះ គឺថយចុះ ៨.០៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូល ដែលបានលើកឡើងដោយគ្គនាយកដ្ឋានពន្ធដារនៅក្នុងកិច្ចប្រជុំបូកសរុបមួយដែលបានធ្វើឡើនៅថ្ងៃច័ន្ទ ក្រោមអធិបតីភាពរបស់ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងឲ្យ ៩.៦៨% នៃផែនការប្រចាំឆ្នាំ។

យ៉ាងណាមិញ ឯកឧត្តម បានណែនាំដល់មន្រ្តី ឲ្យបន្តអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលយ៉ាងតឹងរឹង និងមានប្រសិទ្ធភាព តាមរយៈវិធានការណ៍សំខាន់ៗរួមមាន ការពង្រឹងនិងការគ្រប់គ្រងកំណែទម្រង់ពន្ធ ការពង្រឹងប្រព័ន្ធបំពេញតាមអ៉ីនធឺណេត ការពង្រឹងការប្រមូលពន្ធជាដើម។ ខណៈរាជរដ្ឋាភិបាលបានកំណត់គោលដៅប្រមូលប្រាក់ប្រមាណ ២,២៤៣ លានដុល្លារអាមេរិកជាចំណូលពន្ធនៅឆ្នាំនេះ៕

ប្រភព៖ information.gov.kh