រដ្ឋមន្ត្រីក្រសួងកិច្ចការ និងជលផលឥណ្ឌូនេស៊ី (KKP) លោក Sakti Wahyu Trenggono កំពុងកំណត់គោលដៅដើម្បីប្រែក្លាយប្រទេសនេះទៅជាប្រទេសផលិតបង្គាវ៉ាន់ណាមី ដែលធំជាងគេបំផុតនៅលើពិភពលោកដោយជំរុញផលិតកម្មដល់ ១៦ លានតោនជារៀងរាល់ឆ្នាំពីតួលេខបច្ចុប្បន្នក្រោម ១ លានតោន។ ដើម្បីសំរេចបានគោលដៅនេះ ប្រទេសឥណ្ឌូនេស៊ីត្រូវតែចាប់ផ្តើមអភិវឌ្ឍស្រះចិញ្ចឹមបង្គាថ្មីដែលមានទំហំ ២០ ម៉ឺនហិកតារហូតដល់ឆ្នាំ ២០២៤ ។ បច្ចុប្បន្នផលិតកម្មបង្គាវ៉ាន់ណាមមីប្រចាំឆ្នាំរបស់ប្រទេសនេះ មានតិចជាងមួយលានតោនក្រោមប្រទេសចិន អេក្វាឌ័រ វៀតណាម និងឥណ្ឌា។
លោក Trenggono បាននិយាយថា « ប្រសិនបើយើងទទួលបានជោគជ័យក្នុងការអភិវឌ្ឍស្រះចិញ្ចឹមបង្គាចំនួន ២ សែនហិកតា ជាមួយនឹងវដ្តរដូវប្រមូលផលចំនួន ៨០ តោនក្នុងមួយហិកតាក្នុងមួយឆ្នាំផ្អែកលើការវិភាគសេដ្ឋកិច្ចវាអាចបង្កើតបានជិត ១,២០០ ទ្រីលានរូពី »។

លោកបានបន្ថែមថា ការអភិវឌ្ឍនេះក៏មានគោលបំណងដើម្បីកសាងប្រព័ន្ធការពារដ៏រឹងមាំមួយដើម្បីការពារទ្រព្យសម្បត្តិសមុទ្ររបស់ឥណ្ឌូនេស៊ី។ គួរឱ្យដឹងផងដែរថា KKP ក៏នឹងសាងសង់ភូមិវារីវប្បកម្មនៅតាមតំបន់ជាច្រើននៃប្រទេសឥណ្ឌូនេស៊ីដើម្បីជំរុញសេដ្ឋកិច្ចផងដែរ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


