ខេត្តមួយរបស់ជប៉ុន បើកសេវាកម្មពិគ្រោះជំងឺ Covid-19 ដោយឥតគិតថ្លៃសម្រាប់ជនបរទេសតាមរយៈកម្មវិធី Line
សេដ្ឋកិច្ច
January 19, 2021
Chan Sreyny
រដ្ឋាភិបាលខេត្ត Fukushima ប្រទេសជប៉ុនបានបើកសេវាកម្មពិគ្រោះជំងឺឆ្លង Covid-19 ពហុភាសាដោយឥតគិតថ្លៃសម្រាប់ប្រជាជនបរទេស ដោយខេត្តនេះបានក្លាយជាខេត្តដំបូងគេនៅក្នុងប្រទេសជប៉ុនដែលផ្តល់សេវាកម្មបែបនេះតាមរយៈកម្មវិធី Line ។ ការធ្វើបែបនេះ គឺឆ្លើយតបទៅនឹងតម្រូវការរបស់សិក្ខាកាមបរទេសក្រោមកម្មវិធីកម្មសិក្សាបច្ចេកទេសរបស់ជប៉ុន និងនិស្សិតអន្តរជាតិដែលមានស្មាតហ្វូនប៉ុន្តែមិនអាចមានលទ្ធភាពផ្តល់សេវាតាមទូរស័ព្ទបាន។
គួរឱ្យដឹងផងដែរថា កម្មវិធីនេះមាន ១៩ ភាសារួមទាំង៖ ភាសាអង់គ្លេស ចិន និងអេស្ប៉ាញដោយចុះឈ្មោះលេខសម្គាល់របស់ពួកគេ និងប្រើមុខងារហៅដោយឥតគិតថ្លៃនៃកម្មវិធីដើម្បីនិយាយជាមួយគិលានុបដ្ឋាយិកាសុខភាពសាធារណៈ និងអ្នកជំនាញផ្សេងទៀតតាមរយៈអ្នកបកប្រែផ្ទាល់មាត់៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


