ហុងកុង នឹងផ្ដល់ប្រាក់ជាង ៦០០ ដុល្លារដល់អ្នកដែលធ្វើតេស្តិ៍វិជ្ជមានជំងឺ Covid-19
សេដ្ឋកិច្ច November 23, 2020 Chan Sreyny

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលហុងកុងលោកស្រី Sophia Chan បានឱ្យដឹងថា ទីក្រុងហុងកុងនឹងផ្តល់ប្រាក់ ៥,០០០ ដុល្លារហុងកុង (ជាង ៦០០ ដុល្លារ) ដល់អ្នកណាម្នាក់នៅក្នុងទីក្រុង ដែលធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដើម្បីលើកទឹកចិត្តប្រជាជនឱ្យធ្វើតេស្តរកជំងឺរាតត្បាតនេះ។ ទីក្រុងហុងកុង នឹងដាក់ការរឹតត្បិតនៅក្នុងប្រទេសថ្មីមួយ ខណៈពេលដែលករណីឆ្លងជំងឺ Covid-19 ក្នុងតំបន់មានការកើនឡើង ដែលជំរុញឱ្យមានសេចក្តីប្រកាសមួយកាលពីថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកាថា « travel bubble » រវាងហុងកុង និងសិង្ហបុរីនឹងត្រូវពន្យារពេល ២ សប្តាហ៍។

ហុងកុង បានរាយការណ៍អំពីករណីឆ្លងជំងឺ Covid-19 ចំនួន ៤៣ ករណីកាលពីថ្ងៃសៅរ៍ ទី ២១ ខែវិច្ឆិកា ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេលបីខែ។ តួលេខនេះ រាប់បញ្ចូលទាំងការឆ្លងក្នុងស្រុកចំនួន ១៣ ករណីដែលបង្ហាញថា អាចមានការរីករាលដាលខ្លាំងនៅក្នុងទីក្រុង។

គួរឱ្យដឹងផងដែរថា យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល អាជីវកម្មមួយចំនួននឹងត្រូវបានបិទរយៈពេល ៥ ថ្ងៃរហូតដល់ថ្ងៃទី ២៦ ខែវិច្ឆិកា៕

អត្ថបទ៖ នីតា
ប្រភេព៖ bangkokpost