ហុងកុង ដែលជាទីក្រុងមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោក កំពុងប្រឈមនឹងការធ្លាក់ចុះនៃទេសចរណ៍យ៉ាងធ្ងន់ធ្ងរ
ទេសចរណ៍ November 20, 2020 Chan Sreyny

រថយន្តក្រុងទេសចរណ៍រាប់រយគ្រឿង កំពុងហ៊ុំព័ទ្ធទៅដោយធូលីនៅឯកំពង់ផែហុងកុង ខណៈពេលដែលផ្លូវត្រូវបានបិទអស់រយៈពេល ១០ ខែចាប់តាំងពីអាជ្ញាធរហាមឃាត់មិនឱ្យអ្នកទេសចរចូលមកទីក្រុងដោយសារតែជំងឺ Covid-19 ។ លោក Freddy Yip ប្រធានសមាគមម្ចាស់ភ្នាក់ងារទេសចរណ៍ហុងកុងបានមានប្រសាសន៍ថា តំបន់នេះបានប្រែក្លាយទៅជា “ ទីបញ្ចុះសពឡានក្រុង ” ។ លោកបាននិយាយថា ហុងកុងដែលជាគោលដៅទីក្រុងទេសចរណ៍ឈានមុខគេរបស់ពិភពលោកកាលពីឆ្នាំមុន ប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំង នៅពេលដែលរដ្ឋាភិបាលបញ្ចប់កម្មវិធីឧបត្ថម្ភប្រាក់ឈ្នួល ដែលបានជួយដល់បុគ្គលិកប្រមាណ ២ លាននាក់នៅក្នុងគ្រប់ប្រភេទនៃឧស្សាហកម្ម។

កម្មវិធីនេះ ត្រូវបានណែនាំនៅក្នុងខែមិថុនា និងបន្តជាថ្មីនៅខែកញ្ញា ប៉ុន្តែរដ្ឋាភិបាលហុងកុងបានសំរេចពន្យារពេលរហូតដល់ចុងខែវិច្ឆិកា ដោយលើកឡើងពីការចំណាយខ្ពស់ដែលធ្វើឱ្យអាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍ជាច្រើនកំពុងដួលរលំមិនអាចរកប្រភពចំណូលផ្សេងទៀត និងមិនអាចបើកប្រាក់ខែបានទេ។

មនុស្សប្រមាណ ៥៦ លាននាក់បានមកលេងទីក្រុងហុងកុងកាលពីឆ្នាំមុន។ ទីក្រុងនេះ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់ការមកដល់ទូទាំងពិភពលោកក្នុងឆ្នាំ ២០១៩ ដោយក្រុមហ៊ុនស្រាវជ្រាវ Euromonitor International ។ អ្នកទេសចរភាគច្រើនមកពីប្រទេសចិន ត្រូវបានទាក់ទាញដោយវប្បធម៌ចម្រុះ ទស្សនៈកំពង់ផែគួរឱ្យចាប់អារម្មណ៍ និងការទិញទំនិញលំដាប់ពិភពលោក។

ភ្ញៀវទេសចរចិន ចំណាយច្រើនក្នុងមួយថ្ងៃជាងអ្នករស់នៅជាមធ្យមលើផលិតផលទារក គ្រឿងសំអាង និងទំនិញប្រណីតដែលជំរុញដោយការយល់ឃើញថា ទំនិញរបស់ហុងកុងមានស្តង់ដារគុណភាពល្អ។ ប្រភពនៃការចំណាយនោះ ត្រូវបានកាត់ផ្តាច់នៅដើមខែកុម្ភៈ នៅពេលដែលហុងកុងបិទព្រំដែនរបស់ខ្លួនទៅប្រទេសចិន ដោយមានការលើកលែងសម្រាប់តែអ្នកធ្វើដំណើរអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះ។

យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ការមកដល់របស់អ្នកទស្សនាបានធ្លាក់ចុះ ៩៦% ទៅ ៩៩% បើធៀបនឹងឆ្នាំមុនគិតចាប់តាំងពីខែកុម្ភៈមក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលហុងកុងបានព្យាយាមជំរុញវិស័យទេសចរណ៍ក្នុងស្រុកដោយផ្តល់ជូនដំណើរកម្សាន្តដោយឥតគិតថ្លៃសម្រាប់ក្រុមតូចៗ ប៉ុន្តែប្រតិបត្តិករនិយាយថាវាមិនមានជំនួយអ្វីទេ។

ទីភ្នាក់ងារទេសចរណ៍រាប់សិបនាក់ បានប្រាប់បុគ្គលិកអោយឈប់សម្រាកដោយគ្មានប្រាក់ខែចាប់ពីខែធ្នូ ដោយនិយាយថាពួកគេមិនអាចមានលទ្ធភាពបង់ប្រាក់ខែ ឬជួលនោះទេ។ គួរឱ្យដឹងផងដែរថា ប្រជាជនរំពឹងថា ពួកគេនឹងត្រលប់ទៅកម្រិតដូច ឆ្នាំ ២០១៩ វិញយ៉ាងហោចណាស់រយៈពេល ១៨ ខែទៅ ២ ឆ្នាំទៀត៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia