រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom Termpittayapaisith បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់ចំនួន ១.៥ ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសង្គមដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។ លោក Arkhom បាននិយាយបន្ទាប់ពីការចុះហត្ថលេខាថា ការខ្ចីប្រាក់នេះគឺជាផ្នែកមួយនៃព្រះរាជក្រឹត្យដើម្បីខ្ចីប្រាក់ចំនួន ១ ទ្រីលានបាតដើម្បីស្តារនីតិសម្បទា និងស្តារឡើងវិញនូវសេដ្ឋកិច្ចដែលរងការវាយប្រហារដោយជំងឺ Covid-19 ។
ចំពោះការខ្ចីប្រាក់នេះ នឹងរួមចំណែកដល់ការអភិវឌ្ឍជាតិ និងជួយកំណត់ការរីករាលដាលនៃជំងឺរាតត្បាតនេះ ដោយ ADB នឹងគិតអត្រាការប្រាក់ ០.៥% ។ លោក Arkhom បានបន្តថា កិច្ចព្រមព្រៀងប្រាក់កម្ចីនេះនឹងគាំទ្រដល់ការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រជួយប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត និងធ្វើឱ្យសេដ្ឋកិច្ចថៃមានភាពរស់រវើកឡើងវិញ។

ប្រាក់កម្ចីនេះ នឹងត្រូវចំណាយលើវិស័យចំនួន ៣ ដោយរួមបញ្ចូលទាំងការគាំទ្រ ការអនុវត្តវេជ្ជសាស្រ្ត និងសុខភាពសាធារណៈជួយដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។ គួរឱ្យដឹងផងដែរថា ក្រសួងហិរញ្ញវត្ថុថៃកំពុងពិចារណាប្រាក់កម្ចីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលស្នើដោយទីភ្នាក់ងារផ្សេងៗគ្នា៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


