រដ្ឋាភិបាលថៃ គ្រោងនឹងបើកដំណើរការគម្រោងឧបត្ថម្ភធនទិញឥវ៉ាន់ជាលើកទី២ ដើម្បីជាអំណោយឆ្នាំថ្មីដល់ប្រជាជនរបស់ខ្លួន
សេដ្ឋកិច្ច November 12, 2020 Chan Sreyny

លោក Arkhom Termpittayapaisith រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃបាន និងកំពុងពិចារណាបើកដំណើរការដំណាក់កាលទី២ នៃគម្រោងឧបត្ថម្ភធនទិញឥវ៉ាន់ “ Khon La Khrueng ” នៅដើមឆ្នាំក្រោយជាអំណោយឆ្នាំថ្មីដល់អតិថិជន។

គ្រោងការណ៍ដែលបច្ចុប្បន្នមានចាប់ពីថ្ងៃទី ២៣ ខែតុលា ដល់ថ្ងៃទី ៣១ ខែធ្នូ ផ្តល់ជូនការបញ្ចុះតម្លៃរបស់ប្រជាពលរដ្ឋប្រមាណ ១០ លាននាក់ក្នុងមួយថ្ងៃរហូតដល់ ១៥០ បាតក្នុងមួយថ្ងៃលើការទិញនៅតាមហាងដែលចូលរួមត្រូវបានកំណត់។

លោក Arkhom បាននិយាយថា ក្រសួងក៏កំពុងពិចារណាផងដែរថាតើត្រូវបង្កើនប្រាក់ឧបត្ថម្ភពី ១៥០ បាតក្នុង ១ ថ្ងៃ។ លោកក៏បានទទូចថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ។ លោកបានបញ្ជាក់ថា ថវិកាទាំងនេះបានមកពីថវិកាចំនួន ៦០ ពាន់លានបាត ដើម្បីជួយដល់សេដ្ឋកិច្ចមូលដ្ឋានដែលជាផ្នែកមួយនៃប្រាក់ចំនួន ១ សែនកោដិបាតក្នុងការខ្ចី ដើម្បីជួយដល់ការស្តារឡើងវិញពីវិបត្តិនៃជំងឺ Covid-19 ។

គួរឱ្យដឹងផងដែរថា កញ្ចប់ជំរុញសេដ្ឋកិច្ចរយៈពេល ៣ ខែដែលមានឈ្មោះថា « Kon La Khreung » បង្កើតឡើងក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand