ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម ទៅកាន់រសហភាពអឺរ៉ុបនឹងធ្លាក់ចុះ ២០%
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុប (EU) នៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងថយចុះ ២០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលមានត្រឹមតែជាង ១ ពាន់លានដុល្លារ។

យោងតាមលោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃផលិតផលកសិកម្ម និងអភិវឌ្ឍន៍ទីផ្សារនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) វៀតណាមបានឲ្យដឹងថា ការលុបបំបាត់ពន្ធគយក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) ត្រូវបានគេរំពឹងថា នឹងបង្កើតបានល្អប្រសើរ សម្រាប់ការនាំចេញគ្រឿងសមុទ្ររបស់វៀតណាម។

ទោះជាយ៉ាងនេះក្ដី តម្លៃផលិតផលអាហារសមុទ្ររបស់វៀតណាមបានកើនឡើង ២.៤៨% ខណៈពលេដែលការនាំចេញបានឈានដល់ ៦៩២ លានដុល្លារក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទោះបីមានផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 ក៏ដោយ ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus