រដ្ឋមន្រ្តីក្រសួងកសិកម្ម៖ « ការប្រមូលផលស្រូវបានចប់សព្វគ្រប់នៅក្នុងខេត្តចំនួន ២០ មុនពេលជួបគ្រោះទឹកជំនន់ ហើយ ៥ខេត្ត ដែលនៅសល់នឹងត្រូវធ្វើឡើងឆាប់ៗនេះ »
សេដ្ឋកិច្ច October 17, 2020 Chan Sreyny

ការដាំដុះស្រូវនៅទូទាំងប្រទេសបានឈានដល់ជាង ២.៧៥ លានហិកតា ស្មើនឹង ១០៦.៤២% នៃអ្វីដែលបានគ្រោងទុក ហើយការប្រមូលផលបានចប់សព្វគ្រប់នៅក្នុងខេត្តចំនួន ២០ មុនពេលជួបគ្រោះទឹកជំនន់។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានចែករំលែកបច្ចុប្បន្នភាពនេះ នៅក្នុងឱកាសទិវាស្បៀងអាហារពិភពលោក ២០២០ ដែលបានធ្វើឡើងនៅស្រុកសូទ្រនិគម ខេត្តសៀមរាបកាលពីម្សិលមិញនេះ។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ការប្រមូលផលនៅក្នុងខេត្តចំនួន ខណៈទឹកជំនន់ដែលកំពុងបន្តលិចលង់ដំណាំកសិកម្មនៅក្នុងខេត្តចំនួន ១៤ រួមមានស្រូវ ១៩០,០១៧ ហិកតា និងដំណាំឧស្សាហកម្ម ៥៩,៥១៥ ហិកតា។ លោកបានបន្តឲ្យដឹងថា ផលដំណាំសរុប ១៤,២១៤ ហិកតា ក្នុងនោះមានស្រូវ ៦,៥១៤ ហិកតា និងដំណាំឧស្សាហកម្មរយៈពេលខ្លីចំនួន ៧,៦២៤ ហិកតាត្រូវបានខូចខាត។

សូមជម្រាបផងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ ២០២០ កម្ពុជាបាននាំចេញផលិតផលកសិកម្មជិត ៦ លានតោនជាផ្លូវការ ក្នុងនោះមានអង្ករ ៤៨៨,៧៧៥ តោន (កើនឡើង ២២.៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩) និងជាង ២.៦ លានតោន ក្រៅផ្លូវការទៅកាន់ទីផ្សារអន្តរជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន