ក្រុមហ៊ុនផលិតឱសថមួយរបស់អាមេរិកដែលមានឈ្មោះថា Eli Lilly បាននិយាយថា ក្រុមហ៊ុនបានឈានដល់កិច្ចព្រមព្រៀងជាមួយមូលនិធិ Bill & Melinda Gates សម្រាប់ផ្គត់ផ្គង់ថ្នាំព្យបាលវីរុស Covid-19 ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
យោងតាមការចុះផ្សាយរបស់សាព័ត៌មាន CNA នាថ្ងៃទី០៩ ខែតុលា នេះ បាន ឲ្យដឹងថា ជាផ្នែកមួនៃកិច្ចឲ្យព្រមព្រៀងនេះ Eli Lilly បាននិយាយថា ខ្លួននឹងខិតខំធ្វើយ៉ាងណាឲ្យថ្នាំព្យាបាលវីរុស Covid-19 មានប្រសិទ្ធភាព និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមុនខែមេសា ឆ្នាំ២០២១។ បុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនមិនបានបញ្ជាក់ពីចំនួនដែលត្រូវបានផ្ដល់នោះទេ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតឱសថមួយនេះ កាលពីខែកញ្ញាបានសហការជាមួយក្រុមហ៊ុន Amgen Inc ដើម្បីបង្កើនការផ្គត់ផ្គង់ថ្នាំព្យាបាល Covid-19 របស់ខ្លួន បន្ទាប់ពីទិន្នន័យបានបង្ហាញថា ថ្នាំព្យាបាលមួយប្រភេទ គឺ LY-CoV555 របស់ក្រុមហ៊ុនមួយនេះ មានប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ Covid-19 ទាំងធ្ងន់ និងស្រាល៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


