យោងតាមក្រសួងថាមពលនៃប្រទេសសិង្ហបុរី (MOM) បានបង្ហាញថា អត្រាគ្មានការងារធ្វើរបស់ប្រជាជនសិង្ហបុរីបានកើនឡើង ០.៤% ក្នុងខែសីហាដល់ ៤.៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្ស។
MOM បានបន្ថែមថា ខណៈពេលដែលអត្រាគ្មានការងារធ្វើប្រចាំខែជាទូទៅទាបជាងអត្រាវិបត្តិមុនៗ ការបាត់បង់ការងាររបស់ប្រជាជនសិង្ហបុរីបានកើនឡើងជាលំដាប់។ ក្នុងកំឡុងពេលមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) ក្នុងឆ្នាំ ២០០៣ អត្រាបាត់បង់ការងារគឺ ៦.២% ក្នុងខែកញ្ញា។ របាយការណ៍បានកត់សម្គាល់ថា មាន ៤.៩% ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងខែកញ្ញា ឆ្នាំ ២០០៩ ។

ទន្ទឹមនឹងនេះ លោកស្រី Josephine Teo រដ្ឋមន្រ្តីក្រសួងការងារសិង្ហបុរីបាននិយាយថា « នៅពេលនេះវាពិបាកក្នុងការទស្សទាយថា តើនៅក្នុងប៉ុន្មានខែខាងមុខនេះអត្រាគ្មានការងារធ្វើនឹងកើនឡើងក្នុងអត្រាលឿនជាង ឬស្ថិតនៅដដែល »។
គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ៣ ខែរហូតដល់ចុងខែមិថុនា ការបញ្ឈប់ការងារមានច្រើនជាងទ្វេដងដល់ ៨,១៣០ នាក់បើធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំនេះមានចំនួន ៣,២២០ នាក់៕
អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


