គម្រោងវិនិយោគជិត ២៥ លានដុល្លារ ដែលនឹងកែប្រែមុខមាត់ខេត្តកំពតកំពុងត្រូវបានពិចារណា
សេដ្ឋកិច្ច September 15, 2020 Chan Sreyny

រដ្ឋបាលខេត្តកំពតកំពុងពិចារណាលើគម្រោងវិនិយោគដ៏ធំមួយដែលមានតម្លៃដល់ទៅ ២៤.៨ លានដុល្លារនៅក្នុងស្រុកកំពុងត្រាច ខេត្តកំពត។ គណៈកម្មាធិការបច្ចេកទេសត្រូវបានស្នើឡើងដោយក្រុមហ៊ុន Gold Coast International Development Co. Ltd. នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។

គំរោងនេះស្ថិតនៅលើផ្ទៃដី ៤២ ហិកតា នៅក្នុងភូមថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដោយក្រុមហ៊ុននឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លារអាមេរិក។

(រូបតំណាង)

នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងទី១១ ខែកញ្ញា​ ឆ្នាំ២០២០ អភិបាលខេត្តកំពតឯកឧត្តម ជាវ តាយ បានថ្លែងថា រដ្ឋបាលខេត្តកំពតបានបង្កើតក្រុម​ការងារ ដើម្បីពិនិត្យឡើងវិញនូវនីតិវិធីបច្ចេកទេស និងច្បាប់មុនពេលបញ្ជូនគម្រោងដែលបានស្នើទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីទទួលបានការអនុម័ត។

ខេត្តកំពត ដែលជាខេត្តមួយក្នុងចំណោមខេត្តជាប់ឆ្នេរសមុទ្រចំនួនបួនរបស់ប្រទេសកម្ពុជានៅភាគនិរតី ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលវិនិយោគសក្តានុពលមួយ ខណៈដែលរដ្ឋាភិបាលកំពុងប្រែក្លាយខេត្តនេះទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញបំផុត។ ជាមួយ​គ្នានេះរដ្ឋបាលខេត្តកំពតបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងតិច ២.៥ លាននាក់នៅឆ្នាំ ២០២៣៕

(រូបតំណាង)

ប្រភព៖ ក្រសួងព័ត៌មាន