ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០៖ ពានរង្វាន់សរុបចំនួន៣២ ត្រូវបានប្រគល់ជូនកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ លើកទី៥ របស់ Property Guru Cambodia ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។
នេះគឺជារាត្រីមួយប្រកបដោយភាពចែងចាំង និងមិនអាចបំភ្លេចបានឡើយ ដែលក្រុមហ៊ុន Meridian International Holding ទទួលបាន ពានរង្វាន់រហូតដល់ទៅ១៣ សម្រាប់គម្រោង Flatiron by Meridian ដែលជាគម្រោងថ្មីចុងក្រោយរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលទាំង ពានរង្វាន់ទទួលបានការស្ងើចសរសើរជាពិសេស (Highly commended) និង ការទទួលស្គាល់ជាពិសេស មកលើក្រុមហ៊ុនផងដែរ។ គម្រោង Flatiron by Meridian ផ្តល់ជាប្លង់កម្មសិទ្ធអចិន្ត្រៃយ៍ ជាអគារអភិវឌ្ឍន៍ចម្រុះ និងមានទីតាំងនៅក្នុងបេះដូងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីក្រុងភ្នំពេញ។ ខាងក្រោមនេះគឺជាពានរង្វាន់ចំនួន៨ ដែលក្រុមហ៊ុនទទួលបាន៖
• ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍ល្អដាច់គេ
• ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍន៍អគារពហុមុខងារល្អដាច់គេ
• ពានរង្វាន់ការអភិវឌ្ឍលំនៅដ្ឋានបម្រើសេវាកម្មល្អដាច់គេ
• ពានរង្វាន់អគារពហុមុខងារដែលមានការរចនាម៉ូតខាងក្នុងល្អដាច់គេ
• ពានរង្វាន់លំនៅដ្ឋានបម្រើសេវាកម្មដែលមានការរចនាខាងស្ថាប័ត្យកម្មល្អដាច់គេ
• ពានរង្វាន់អគារពហុមុខងារដែលមានការរចនាខាងស្ថាប័ត្យកម្មល្អដាច់គេ
• ការទទួលស្គាល់ជាពិសេសលើកិច្ចការទំនួលខុសត្រូវសង្គម
• ការទទួលស្គាល់ជាពិសេសលើការរចនាម៉ូតប្រកបដោយនិរន្តរភាព
ការបើកសម្ពោធអគារនៅចំទីតាំងកណ្តាលនៃរាជធានីនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍនៅក្នុងតំបន់ តាមរយៈការបង្កើតអគារអភិវឌ្ឍន៍ចម្រុះថ្មីយ៉ាងរស់រវើកមួយ។ ក្រុមហ៊ុនអភិវឌ្ឍន៍បានបង្កើតឲ្យមានទីតាំងប្រមូលផ្តុំមនុស្សមួយ ដែលជាក្តីប្រាថ្នារបស់អតិថិជន ហើយដែលយើងអាចមើលឃើញតាមរយៈសមិទ្ធិផលនៃអគារលេចធ្លោកម្ពស់៤១ជាន់ និងទទួលបានពានរង្វាន់មួយនេះ។ អគារនេះមានការិយាល័យធ្វើការចំនួន៣០០យូនីត ហាងទំនិញចំនួន៥ ហាងភេសជ្ជៈនិងភោជនីយដ្ឋាន និងមានអាផាតមិន-អូតែលចំនួន៣២២យូនីតទៀតដែលនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន The Ascott Limited ជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្តាច់មុខរបស់ក្រុមហ៊ុន CapitaLand Limited ដែលជាក្រុមហ៊ុនឈានមុខគេទី១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការគ្រប់គ្រងលំនៅដ្ឋានបម្រើសេវាកម្មបែបអន្តរជាតិ។
ការរចនាម៉ូតដែលមានលក្ខណៈខុសប្លែកពីគេនេះ គឺក្នុងគោលបំណងដើម្បីជម្រុញកម្រិតថ្មីមួយនៃការរចនាម៉ូត និងដើម្បីលើកទឹកចិត្តការរស់នៅតាមបែបផែនរស់រវើកនិងការធ្វើការងារបែបបរិយាកាសថ្មីទៅដល់អ្នកប្រើប្រាស់ តាមរយៈសមាហរណកម្មនៃអាជីវកម្មប្រកបដោយការគិតពិចារណាខ្ពស់ និងជម្រើសនៃការសម្រាកលំហែ។
ដោយមានការវិនិច្ឆ័យនិងដាក់ពិន្ទុពីសំណាក់អ្នកជំនាញឯករាជ្យពី៩ផ្នែកផ្សេងៗគ្នា មានដូចជាផ្នែករចនាម៉ូត គុណភាព សេវាកម្ម គំនិតបង្កើតថ្មី ភាពជាម្ចាស់គំនិតដើម និងការប្តេជ្ញាចិត្តទៅរកនិរន្តរភាព ពានរង្វាន់ Property Guru នេះ ត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីដ៏ល្អមួយនៅក្នុងវិស័យនេះ។ គណៈកម្មការធ្វើការទទួលស្គាល់ចំពោះគម្រោងអចលនទ្រព្យណា ដែលមានការចូលរួមចំណែកទៅក្នុងការសាងសង់ដោយគិតគូរទៅលើបរិស្ថាននិងសហគមន៍ ក៏ដូចជាភាពល្អដាច់គេលើការរចនាម៉ូត សោភ័ណភាព និងមុខងារចម្រុះនៃអគារ។
សម្រាប់ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Meridian International Holding ចេះតែបន្តពង្រឹងខ្លួនកាន់តែរឹងមាំទៅៗ ដោយចាប់ផ្តើមពីការអភិវឌ្ឍអចលនទ្រព្យកម្រិតមធ្យមទៅកម្រិតខ្ពស់នៅរាជធានីភ្នំពេញ។ ចំពោះពានរង្វាន់ថ្មីនេះ ជាកម្លាំងចលករមួយថ្មីដែលជម្រុញក្រុមហ៊ុនឲ្យកាន់តែមានការប្តេជ្ញាចិត្តក្នុងការបង្កើតថ្មី និងផ្តោតទៅលើមុខងារចម្រុះសម្បូរបែបនៃអគារ និងផ្នត់គំនិតដែលរួមបញ្ចូលទាំងបែបបទនៃការរស់នៅដែលជាសេចក្តីប្រាថ្នារបស់អតិថិជននិងអ្នករស់នៅទីក្រុង ក៏ដូចជាការប្តូរមុខមាត់ថ្មីនៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។