ធនាគារកណ្ដាលរបស់ប្រទេសសិង្ហបុរីកាលពីថ្ងៃច័ន្ទបាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលជាប្រទេសមានជាងគេនៅអាស៊ីអាគ្នេយ៍អាចនឹងធ្លាក់ចុះ ៦% នៅឆ្នាំ២០២០។ ផ្អែកលើការស្ទង់មតិរបស់អ្នកសេដ្ឋកិច្ចចំនួន ២៦ រូប ដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានបង្ហាញការព្យាករថា ការធ្លាក់ចុះនេះបានព្រមានពីការព្រមានមុនៗ អំពីការធ្លាក់ចុះ ៥.៨% និងកើតឡើងបន្ទាប់ពីការធ្លាក់ចុះដ៏អាក្រក់ជាងការរំពឹងទុក ១៣.២% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអំឡុងត្រីមាសទី ២។
យោងតាម MAS ការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុសកល ការកើនឡើងនៃស្ថានភាព Covid-19 ជាសកល ក៏ដូចជា ការកើនឡើងនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន គឺទំនងជាបុព្វហេតុចំបងនៃវិបត្តិសេដ្ឋកិច្ច។ យ៉ាងណាមិញ ប្រទេសសិង្ហបុរីដែលជារដ្ឋទីក្រុងតូចមួយដែលពឹងផ្អែកលើពាណិជ្ជកម្ម និងការវិនិយោគបរទេសបានឃើញថា សេដ្ឋកិច្ចរបស់ខ្លួនរងផលប៉ះពាល់យ៉ាងខ្លាំងដោយការបិទទ្វារចាប់តាំងពីថ្ងៃទី០៧ ខែមេសា ដល់ថ្ងៃទី០២ ខែមថុនា ដែលបានបង្ខំឲ្យអាជីវកម្មជាច្រើនបិទ និងការលក់រាយពីមួយឆ្នាំទៅមួយឆ្នាំធ្លាក់ចុះជាងពាក់កណ្ដាល។

គួរឲ្យដឹងផងដែរថា កាលពីមុនក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីបានព្រមានថា សេដ្ឋកិច្ចអាចនឹងធ្លាក់ចុះដល់ ៧% នៅឆ្នាំ ២០២០ ។ ខណៈរដ្ឋាភិបាលបានធ្វើវិសោធនកម្មថវិកាឆ្នាំ២០២០ ចំនួន ៤ ដងដោយសន្យាចំណាយថវិកាប្រមាណ ២០ នៃផលិតផលក្នុងស្រុកសរុប ដើម្បីព្យាយាមទប់ស្កាត់ផលប៉ះពាល់នៃការរាតត្បាត និងការរឹតត្បិតដែលបង្កឡើងដោយវីរុស Covid-19៕

![]()
អត្ថបទ៖ លីនី
ប្រភព៖ thestar


