ដំណាំចេកនៅតែរកចំណូលបានច្រើនជាងគេក្នុងចំណោមផលិតផលកសិកម្មរបស់ឡាវ ដែលនាំចេញទៅប្រទេសចិន
សេដ្ឋកិច្ច September 8, 2020 Chan Sreyny

ផ្លែចេកនៅតែជាអ្នករកចំណូលបានច្រើនជាងគេក្នុងចំណោមផលិតផលកសិកម្មរបស់ប្រទេសឡាវ ដែលនាំចេញទៅប្រទេសចិន ទោះបីជារដ្ឋាភិបាលនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍដំណាំចេកក៏ដោយ។

យោងតាមស្ថិតិពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបង្ហាញថា តម្លៃនាំចេញចេករបស់ប្រទេសឡាវទៅកាន់ប្រទេសចិនបានកើនឡើង ១១៦លានដុល្លារ ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២០ នេះ។ ខណៈកាលពីឆ្នាំមុនតួលេខនេះបានកើនឡើងដល់ ១៨៥.៦ លានដុល្លារ។ ហើយនៅឆ្នាំ២០២០ ពាណិជ្ជកម្មឡាវ-ចិន រងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត Covid-19 ប៉ុន្តែការនាំចេញទំនិញជាពិសេសចេកនៅតែមានស្ថេរភាពដោយសារការចរចារនិងកិច្ចសហប្រតិបត្តិការល្អរវាងមន្រ្តីនៃប្រទេសទាំងពីរ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មរបស់ប្រទេសឡាវរហូតដល់ឆ្នាំ ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ចេក គឺជាផ្នែកមួយនៃការចូលរួមចំណែកដ៏សំខាន់ក្នុងការនាំចេញរបស់ប្រទេស ដោយនាំមកនូវឱកាសការងារ និងបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់ប្រទេសផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus