ចំណូល និងចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តតំបន់អង្គរនៅតែ​បន្តធ្លាក់ចុះក្នុងខែសីហា តែល្អប្រសើរជាងខែកក្កដាកន្លងទៅ
សេដ្ឋកិច្ច September 4, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរដែលចេញផ្សាយកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានបង្ហាញថា ក្នុងខែសីហា កន្លងទៅនេះ ភ្ញៀវទេសចរបរទេសដែលបានចូលទស្សនាតំបន់អង្គរមានចំនួន ៣,៦៦៣ នាក់ ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនាចំនួន ១៦១,០២១ ដុល្លារ។ បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ បង្ហាញឲ្យឃើញថា ចំនួនភ្ញៀវទេសចរណ៍បរទេសធ្លាក់ចុះ ៩៧.៦៨% ហើយចំណូលធ្លាក់ចុះ ០៧.៧៥%។

ដោយឡែកបើធ្វើការប្រៀបធៀបទៅនឹងខែកក្កដា ឆ្នាំ២០២០ ឃើញថា ទាំងចំនួនភ្ញៀវទេសចរបរទេស​ និង​ចំណូលក្នុងខែសីហានេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ហើយការកើនឡើងនេះទៀតសោត ហាកដូចជាបង្ហាញថា វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ក៏ដូចជានៅក្នុងប្រទេសកម្ពុជាកំពុងងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីធ្លាក់ចុះ ប្រែជាស្ងប់ស្ងាត់អស់មួយរយៈធំ ដោយសារការរីករាលនៃវីរុសកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ គ្រឹះស្ថានអង្គរ