បារាំងបញ្ចេញថវិកាជាង ១១៨ ពាន់លានដុល្លារ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចត្រឡប់ទៅរកសភាពដូចកាលពីមុន
សេដ្ឋកិច្ច
September 4, 2020
Chan Sreyny
ប្រទេសបារាំង បានប្រកាសពីផែនការចំណាយ ១០០ ពាន់លានអឺរ៉ូ ឬជាង ១១៨ ពាន់លានដុល្លារដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនទៅរកភាពប្រសើរឡើងវិញ ដូចមុនពេលមិនទាន់មានជំងឺរាតត្បាត Covid-19 ។
ផែនការនេះ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ទី ៣ ខែសីហា ដែលត្រូវបានគេហៅថា ” France Reboot ” ដែលជាផែនការជម្រុញធំបំផុតរបស់បារាំងដែលមិនធ្លាប់មាន ហើយការចំណាយនេះមានទំហំច្រើនជាងវិបត្តិហិរញ្ញវត្ថុពិភពលោកកាលពីឆ្នាំ ២០០៨ ។ សេដ្ឋកិច្ចរបស់បារាំង បានធ្លាក់ចុះជិត ១៤% នៅក្នុងត្រីមាសទី២ ។

ទន្ទឹមនឹងនេះ ថវិកាជិត ១/៣ នៃថវិការជម្រុញនឹងត្រូវចំណាយទៅលើការអភិវឌ្ឍន៍ប្រភពថាមពលស្អាតដូចជា៖ អ៊ីដ្រូសែន និងការកែលម្អផ្លូវដែក។ កញ្ចប់នេះក៏រួមបញ្ចូលទាំងវិធានការ ដើម្បីបង្កើតការងារសម្រាប់យុវជន និងការកាត់បន្ថយពន្ធសម្រាប់អាជីវកម្ម៕
អត្ថបទ៖ នីតា
ប្រភព៖ nhk
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


