តំបន់ភាគខាងជើងរាជធានីភ្នំពេញ នឹងមានមហាវិថីថ្មីមួយទៀត ដែលនឹងចូលខ្លួនដើម្បីកាត់បន្ថយការកកស្ទះចរាចរ
សេដ្ឋកិច្ច
September 4, 2020
Chan Sreyny
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិចបានឲ្យដឹងថា នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ នឹងមានមហាវិថីថ្មីមួយទៀត ដែលនឹងចូលខ្លួនដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់នៅតំបន់នោះ។
តាមប្រភពដដែលបានបញ្ជាក់ថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ នៅដើមសប្តាហ៍ក្រោយ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


