យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) បានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងកើនឡើង ២.៨% នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ ក្នុងពិភពលោក។
WB បានប៉ាន់ស្មានថា នឹងមានការកើនឡើង ៣.៥% ក្នុងឆមាសទី២ ដែលនឹងនាំឱ្យមានកំណើន GDP ប្រចាំឆ្នាំដល់ទៅ ២.៨% ដែលធ្វើឱ្យប្រទេសវៀតណាមមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតទី៥ នៅលើពិភពលោកនៅក្នុងឆ្នាំនេះ។ WB បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃទី ៣០ ថាកំណើន GDP នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយសារការចាត់វិធានការប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមចំពោះការរាតត្បាតនៃ Covid-19 ។

ទន្ទឹមនឹងនេះ WB បានព្យាករណ៍ថា សន្ទស្សន៍តម្លៃទំនិញនឹងកើនឡើងដល់ ៣.៩% នៅក្នុងឆ្នាំនេះពោលគឺកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។ ឱនភាពសារពើពន្ធនឹងកាន់តែយ៉ាប់យ៉ឺន ហើយបំណុលសាធារណៈកើនឡើងពី ៥៤.១% ដល់ ៥៦.១% នៃ GDP រវាងឆ្នាំ ២០១៩ និង ២០២០ ។ គួរបញ្ជាក់ផងដែរថា វៀតណាមមានករណីឆ្លងដោយ Covid-19 មានចំនួន ៥០៩ និង ៣៦៩ ករណីបានជាសាសស្បើយ ហើយរហូតមកដល់ពេលនេះមិនទាន់មានករណីនៃការស្លាប់នៅឡើយទេ៕

អត្ថបទ៖ នីតា
ប្រភព៖ vnexpress


