ជប៉ុន និងថៃ បានព្រមព្រៀងគ្នាបើកព្រំដែនឡើងវិញ សម្រាប់ប្រជាជនរបស់ពួកគេដែលធ្វើជំនួញរយៈពេលវែង
សេដ្ឋកិច្ច July 23, 2020 Chan Sreyny

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានបង្ហើបឲ្យដឹងថា ជប៉ុននិងថៃបានព្រមព្រៀងគ្នាទៅវិញទៅមក ដែលអនុញ្ញាតឲ្យជនបរទេសស្នាក់នៅរយៈពេលវែងធ្វើជំនួញនៅក្នុងប្រទេសទាំងពីរ។ រដ្ឋាភិបាលជប៉ុនកាលពីខែមុន បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការចូលពីបណ្ដាប្រទេស និងដែនដីដែលការឆ្លងមេរោគនេះត្រូវបានគេចាត់ទុកថាស្ថិតនៅក្រោមការគ្រប់គ្រង។

រដ្ឋមន្រ្តីក្រសួងការបរទេស Motegi Toshimitsu បានប្រាប់អ្នកព័ត៌មានកាលពីល្ងាចថ្ងៃពុធថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ការអនុញ្ញាតឱ្យមានអ្នកជំនួញជប៉ុន និងថៃដែលជាអ្នករស់នៅរយៈពេលវែងរបស់ប្រទេសទាំងពីរ។ ជនបរទេសនេះ ត្រូវតែគោរពតាមតំរូវការដូចជា ការធ្វើតេស្ត PCR និងស្នាក់នៅផ្ទះរបស់ពួកគេរយៈពេល ១៤ ថ្ងៃ។ ជាមួយគ្នានេះនីតិវិធីជាក់លាក់ដែលរាប់បញ្ចូលការចេញទិដ្ឋាការការងារអាចនឹងត្រូវចាប់ផ្ដើមកំណត់មុនដំណាច់ខែនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk