កូរ៉េខាងត្បូង បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ២ ទសវត្ស
សេដ្ឋកិច្ច July 23, 2020 Chan Sreyny

កូរ៉េខាងត្បូង បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ២ ទសវត្ស ដោយសារការរីករាលដាលនៃជំងឺ Covid-19 បានបណ្តាលឱ្យការនាំចេញ និងដោយសារគម្លាតក្នុងសង្គមបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់រោងចក្រ។

ធនាគារកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃទី ២៣ ខែកក្កដា ថាសេដ្ឋកិច្ចធំជាងគេទី៤ នៅអាស៊ីបានធ្លាក់ចុះ ៣.៣% នៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ។ ដោយនេះគឺជាការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីត្រីមាសទី១ នៃឆ្នាំ ១៩៩៨ ដែលមានការធ្លាក់ចុះ ២.៣% នៅក្នុងការស្ទង់មតិរបស់ Reuter។ លោក Alex Holmes សេដ្ឋវិទូប្រចាំក្រុមហ៊ុន Capital Economics Asia បាននិយាយថា « ខណៈពេលដែលការចំណាយរបស់អ្នកប្រើប្រាស់គួរតែងើបឡើងវិញជា ការគំរាមកំហែងពីជំងឺរាតត្បាតទំនងជាមិនថយចុះទាំងស្រុងទេ ហើយការឃ្លាតឆ្ងាយពីសង្គម នឹងនៅតែមានដដែល »។

ទន្ទឹមនឹងនេះ ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ២.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីត្រីមាសទី៤ ឆ្នាំ ១៩៩៨ ។ ការនាំចេញដែលមានចំនួនជិត ៤០% នៃសេដ្ឋកិច្ចគឺជាការអូសទាញដ៏ធំបំផុតសម្រាប់កំណើនដែលបានធ្លាក់ចុះ ១៦.៦% ក្នុងមួយត្រីមាស ដើម្បីសម្គាល់ការធ្លាក់ចុះអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៦៣ ។ ចំពោះការវិនិយោគផ្នែកសំណង់បានធ្លាក់ចុះ ១.៣% ពីមួយត្រីមាសទៅមួយត្រីមាស ខណៈការវិនិយោគមូលធនធ្លាក់ចុះ ២.៩% ។ ចំណែកទិន្នផលពីវិស័យផលិតកម្ម និងសេវាកម្មបានធ្លាក់ចុះ ៩% និង ១.១% ។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េបានដាក់ចេញនូវសកម្មភាពជំរុញទឹកប្រាក់ប្រមាណ ២៣១ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពីជំងឺរាតត្បាត រហូតមកដល់ពេលនេះ៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia