ធនាគារ​ ABA​ ដាក់​ឲ្យ​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ 24/7​ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ចំនួន​អតិថិជន​ដ៏​ច្រើន​លើសលប់​របស់​ខ្លួន​
PR July 22, 2020 Chan Sreyny

ធនាគារ​ ABA​ ជា​បុត្រ​សម្ព័ន្ធ​នៃ​ធនាគារជាតិ​កា​ណា​ដា​ នៅ​ថ្ងៃនេះ​ ដាក់​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ដោយឡែក​ដំបូង​របស់​ខ្លួន​ គឺ​ ABA​ 24/7​ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​បន្តបន្ទាប់​របស់​ធនាគារ​ ABA​ ក្នុង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​សេវា​ធនាគារ​ដ៏​ទំនើប​ និង​សេវា​ហិរញ្ញវត្ថុ​ងាយស្រួល​ប្រើប្រាស់​បំផុត​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​អតិថិជន​។​ ABA​ 24/7​ ដំបូង​ មា​នទី​តាំងនៅ​កែង​ផ្លូវ​ 182​ និង​ផ្លូវ​ 217​ នៅ​តំបន់​នាង​គ​ង្ហី​ង​ ក្នុង​រាជធានី​ភ្នំពេញ​។​

ABA​ 24/7​ បើក​ដំណើរការ​ 24​ ម៉ោង​ និង​ 7​ ថ្ងៃ​ក្នុង​មួយ​សបា្ត​ហ៍​ ដើម្បី​ជួយ​ឲ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ផ្សេងៗ​ជា​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដូច​ជា​ ការ​ដាក់​ប្រាក់​ ការ​ដក​ប្រាក់​ ការ​ដាក់​មូលប្បទានប័ត្រ​ ដោយ​មិន​ចាំបាច់​រង់ចាំ​នៅ​តាម​សាខា​ធនាគារ​ឡើយ​។​ ABA​ 24/7​ ជាទី​តាំង​ដំបូង​របស់​ធនាគារ​សម្រាប់​ផ្តល់​សេវា​ដាក់​មូលប្បទានប័ត្រ​តាម​ម៉ាស៊ីន​ស្វ័​យ​សេវា​។​ ម៉ាស៊ីន​នេះ​ទទួល​មូលប្បទានប័ត្រ​នានា​ដែល​ចេញ​ដោយ​អតិថិជន​ធនាគារ​ ABA​ ព្រមទាំង​មូលប្បទានប័ត្រ​ពី​ធនាគារ​ទាំងអស់​នៅ​ប្រទេស​កម្ពុជា​។​ រយៈពេល​ដាក់​ប្រាក់​មូលប្បទានប័ត្រ​ មាន​ដូច​ខាងក្រោម​៖

​នាយក​អភិវឌ្ឍន៍​អាជីវកម្ម​របស់​ធនាគារ​ ABA​ លោក​ ម៉ី​ ប៉ូ​លី​ន​ មាន​ប្រសាសន៍​នៅ​ពេល​ដាក់​ឲ្យ​ដំណើរការ​ ថា​ “​ចំនួន​អតិថិជន​របស់​យើង​បន្ត​កើនឡើង​កាន់តែ​លឿន​ ដូច្នេះ​វា​មាន​សារៈសំខាន់​ក្នុង​ការ​អភិវឌ្ឍ​បណ្តាញ​ និង​សេវាកម្ម​គ្មាន​ដែន​កំណត់​ផ្សេងៗ​ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ និង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ភាព​ងាយស្រួល​របស់​អតិថិជន​ត្រូវ​បាន​រក្សា​ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​មិន​គិត​ពី​ទិ​ន្នា​ការ​កំណើន​។​ ដោយ​មានការ​កើនឡើង​នូវ​ការ​ប្រើប្រាស់​ជា​ច្រើន​ពី​ក្រុម​យុវវ័យ​ និង​ភាព​ពេញ​និយម​នៃ​សេវាកម្ម​ឌី​ជី​ថ​ល​នានា​ យើង​ឃើញ​មាន​កំណើន​នូវ​តម្រូវការ​ដ៏​ច្រើន​សម្រាប់​សេវាកម្ម​ 24​ ម៉ោង​នៅ​តាម​បណ្តាល​ទីក្រុង​ និង​ខេត្ត​ធំៗ​។​ ផ្តើម​ចេញពី​តម្រូវការ​ និង​ការ​ផ្គត់ផ្គង់​ ធនាគារ​ ABA​ ស្ថិត​ក្នុង​ពេលវេលា​ត្រឹមត្រូវ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ដែល​បើក​ដំណើរការ​គ្រប់ពេលវេលា​ក្នុង​មួយ​ថ្ងៃ​ និង​បំពាក់​ដោយ​បរិក្ខារ​ស្វ័​យ​សេវា​ធនាគារ​ដ៏​ទំនើប​។​ បរិក្ខារ​ទាំងនេះ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​យើង​ដាក់​ប្រាក់​ចំនួន​ច្រើន​បាន​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​ប្រាក់​ ព្រមទាំង​ ដាក់​មូលប្បទានប័ត្រ​ ABA​ និង​មូលប្បទានប័ត្រ​ធនាគារ​ផ្សេងៗ​ក្នុងស្រុក​ តាម​រយៈ​ម៉ាស៊ីន​ដាក់​មូលប្បទានប័ត្រ​។​”

​លោក​បាន​បន្ថែម​ទៀត​ថា​ “​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ ABA​ 24/7​ នឹង​មាន​ទីតាំង​យុទ្ធសាស្ត្រ​នៅ​តំបន់​មាន​ចរាចរណ៍​ច្រើន​កុះករ​ ហើយ​យើង​មាន​ផែនការ​បើក​ទីតាំង​ជា​ច្រើន​បន្ថែម​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តាល​ទីក្រុង​ធំៗ​ផ្សេង​ទៀត​នា​ឆ្នាំ​នេះ​ផង​ដែរ​។​” សម្រាប់​ច​ម្ង​ល់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ស្វ័​យ​សេវា​ធនាគារ​ ABA​ 24/7​ សូម​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​លេខ​ 023​ 225​ 333​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ ABA​ 24/7​ នៅ​ត្រង់នេះ​​។​

​គិត​ត្រឹម​ត្រីមាស​ទី​ពីរ​ ឆ្នាំ​ 2020​ ធនាគារ​ ABA​ មាន​បណ្តាញ​ម៉ាស៊ីន​ ATM​ ធំ​ជាងគេ​បំផុត​ទី​ពីរ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ម៉ាស៊ីន​ ATM​ ចំនួន​ 370​ គ្រឿង​។​ លើស​ពី​នេះ​ ធនាគារ​ ABA​ បម្រើសេវា​កម្ម​ជូន​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ម៉ាស៊ីន​ដាក់​ប្រាក់​ចំនួន​ 188​ គ្រឿង​ និង​ម៉ាស៊ីន​ដក​ដាក់​ប្រាក់​ចំនួន​ 82​ គ្រឿង​៕